ក្រុមហ៊ុន Facebook! ទោះវិបត្តិ​ COVID-19 ផ្ទុះឡើងខ្លាំង មនុស្សនៅតែក្នុងផ្ទះ ចំណាយពេលលេងច្រើនពិតមែន ប៉ុន្តែបែរជាចំណេញតិច

ចែករំលែក៖

អន្តរជាតិ៖ ក្នុងអំឡុងពេលមានវិបត្តិវីរុសឆ្លងជាសកល នៃជំងឺCOVID-19 មនុស្សនៅទូទាំងពិភពលោកកំពុងសំងំនៅតែផ្ទះ ដោយចំណាយពេលវេលាក្នុងការលេងបណ្ដាញសង្គមច្រើនក៏ដោយ ប៉ុន្តែទោះយ៉ាងណាក៏ដោយចំនួនអ្នកប្រើប្រាស់ច្រើនមិនមែនមានន័យថាFacebook ឬបណ្ដាញសង្គមដូចជា Twitter និង Snap កំពុងបង្កើនចំណូលរបស់ខ្លួននោះទេ។

កាលពីពេលថ្មីៗនេះ Facebook បានប្រកាសពីស្ថិតិអ្នកប្រើប្រាស់របស់ខ្លួនចាប់តាំងពីវីរុស COVID-19 បានវាយប្រហារ ដោយនិយាយថាមានអ្នកប្រើប្រាស់យ៉ាងហោចណាស់ ពាន់លានគណនី កំពុងប្រើប្រាស់ Facebook, Instagram, Messenger WhatsApp វាជាការកើនឡើង ១១% បើធៀបនឹងពេលវេលាដូចគ្នានឹងឆ្នាំកន្លងទៅ និងជាការកើនឡើងខ្ពស់បំផុតសម្រាប់ក្រុមហ៊ុននេះ។ ប៉ុន្តែបើនិយាយថាតើ Facebook បានកើនចំណូលឬអត់? ពិតណាស់គឺមិនបានកើនឡើងនោះទេ។

សូមជម្រាបថា ក្នុងត្រីមាសដំបូង Facebook កើនចំណូល ១៨%​ បានហួសពីការរំពឹងទុក ប៉ុន្តែមេក្រុមហ៊ុននេះបាននិយាយថាវាមានការធ្លាក់ចុះខាងសេដ្ឋកិច្ចយ៉ាងខ្លាំង។ទោះជាប៉ុន្មានរយៈដែលមានការបិទទ្វារនេះមានការកើនឡើងចំនួនអ្នកលេងក៏ដោយ ប៉ុន្តែពួកគេមិនសូវទទួលបានចំណូលពីផ្សាយពាណិជ្ជកម្មនោះទេ​​ ជាពិសេសគឺក្នុងខែមេសាតែម្ដង។ ភាគច្រើននៃអ្នកជាវការផ្សាយពាណិជ្ជកម្មគឺបានផ្អាកទៅតាមការបិទទ្វារសេដ្ឋកិច្ចទាំងនោះ។

លោក Mark Zuckerberg​ ក៏ទទួលស្គាលពីភាពមិនច្បាស់លាស់ក្នុងអំឡុងពេលនេះដែរ ប៉ុន្តែបញ្ហានេះមិនមានតែ Facebook នោះទេពោលគឺ Twitter, Google និងស្ទើរតែគ្រប់ក្រុមហ៊ុនផ្សេងទៀតដែលប្រភពចំណូលសំខាន់មកពីការផ្សាយពាណិជ្ជកម្មឌីជីថល កំពុងប្រឈមមុខនឹងសម្ពាធដូចគ្នាទាំងអស់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print