ក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន រួមគ្នាដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅតាមតំបន់ការពារធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀល ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងបរិស្ថាន បានទទួលពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល រួមមាន មុងជ្រលក់ថ្នាំចំនួន៣០០០មុង ថ្នាំព្រូនប្រភេទមេបង់ដាហ្សូលចំនួន ២០កំប៉ុង និងថ្នាំអាប៊ែតចំនួន១បាវ ស្មើ២០គីឡូក្រាម។

សម្ភារៈ និងថ្នាំពេទ្យទាំងអស់នេះ គឺជាកិច្ចសហការរួមគ្នា រវាងក្រសួងបរិស្ថាន និង ក្រសួងសុខាភិបាល ដើម្បីរួមចំណែកលុបបំបាត់ជំងឺគ្រុនចាញ់ និងដង្កូវព្រូនដល់មន្រ្តីឧទ្យានុរក្ស និង ប្រជាសហគមម៍នៅតាមតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ដែលងាយប្រឈមនិងជំងឺគ្រុនចាញ់។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន គ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែងនិងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣ កន្លែង ទំហំដីជាង ៧,២លានហិកតា ព្រមទាំងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨ នៅទូទាំងប្រទេសគ្របដណ្តប់លើផ្ទៃដីព្រៃសរុបចំនួន ២៨៥ ៦០៩ ហិកតា ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print