ការជះឥទ្ធិពលទៅលើសេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេសអូស្ត្រាលី កាន់តែច្រើនដោយសារកូវីដ-១៩។ មកទល់ពេលនេះអ្នកស្លាប់ដោយកូវីដ-១៩ មានជិត១០០នាក់ប៉ុណ្ណោះ ប៉ុន្តែឥទ្ធិពលរបស់វាបានធ្វើឲ្យមនុស្សធ្វើអត្តឃាតកើនឡើងខ្ពស់ដល់ទៅ១០ដង។
តាមលទ្ធផលស្រាវជ្រាវថ្មីបំផុតស្តីពីសុខភាព ស្មារតី ផ្លូវចិត្ត នៅអូស្ត្រាលីបង្ហាញឲ្យឃើញថាការជះឥទ្ធិពលទៅលើវិស័យសេដ្ឋកិច្ចនិងសង្គម ដោយសារកូវីដ-១៩ ធ្វើឲ្យចំនួនពលរដ្ឋធ្វើអត្តឃាតកើនឡើង ៥០ភាគរយ។ បើប្រៀបធៀបនឹងអ្នកស្លាប់ដោយកូវីដគឺច្រើនជាង ១០ ដង មានន័យថា អ្នកស្លាប់ដោយកូវីដ-១៩នៅអូស្ត្រាលីតែ១០០នាក់ប៉ុណ្ណោះ ចំណែកអ្នកធ្វើអត្តឃាតពាក់ព័ន្ធកូវីដមានដល់ជាង១០០០នាក់។
តាមលទ្ធផលស្រាវជ្រាវរបស់មហាវិទ្យាល័យ Sydney បានបញ្ជាក់ថា ចំនួនពលរដ្ឋអត់ការងារធ្វើនៅក្នុងប្រទេសនេះកើនឡើង ១០ភាគរយដោយសារកូវីដ-១៩ ដូច្នេះចំនួនអ្នកធ្វើអត្តឃាតកើនឡើងបន្ថែមពី២៥ដល់៣០ភាគរយ ក្នុងនោះមានភាគច្រើនជាមនុស្សវ័យក្មេង។
តាមការលើកឡើងរបស់សាស្ត្រាចារ្យ Lan Hickie បានបញ្ជាក់ថា បើចំនួនអ្នកអត់ការងារធ្វើកើនឡើង ១៥ភាគរយ ចំនួនអ្នកធ្វើអត្តឃាតក៏កើនឡើងដល់ទៅ ៥០ភាគរយដែរ៕
ដោយ៖ ធី រីណា