ថៃឡើងគម្រោងលុបច្បាប់បម្រាម ដំណាក់កាលទីពីរនៅថ្ងៃទី១៧ខែឧសភា

ចែករំលែក៖

ប្រសិនបើចំនួនអ្នកឆ្លងកូវីដ-១៩ ថ្មីមិនមានការកើនឡើងនោះទេ ថៃនឹងបន្តលុបច្បាប់រិឹតត្បិតដំណាក់កាលទីពីរ ក្នុងនោះក្រុមហ៊ុនធំៗដែលមានកម្មករ ពលករច្រើន អាចបើកទ្វារដំណើរការឡើងវិញហើយ។
មន្ត្រីឯកទេសរបស់ថៃបានកំណត់ពេលវេលាលុបច្បាប់រិឹតត្បិតដំណាក់កាលទីពីរ ក្នុងចំណោម៤ដំណាក់កាលដែលរដ្ឋាភិបាលថៃបានកំណត់។ ការលុបច្បាប់នោះនឹងធ្វើឡើងម្តង១ដំណាក់កាល អាស្រ័យទៅលើចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសថៃ ។
ដំណាក់កាលទីមួយ បានលុបចោលកាលពីថ្ងៃទី ៣ខែឧសភា ចំណែកដំណាក់កាលទីពីរគ្រោងលុបនៅថ្ងៃទី១៧ខែឧសភា។ ដោយឡែកដំណាក់ទី ៣ ទី៤ ក៏នឹងត្រូវលុបក្នុងរយៈពេលពីរខែគឺខែឧសភានិងខែមិថុនា។
លោក Taweesilp Visanuyothin អ្នកនាំពាក្យគណៈកម្មការដោះស្រាយស្ថានភាពកូវីដ-១៩ បានឲ្យដឹងថា ដំណាក់កាលរិឹតត្បិតទីពីរត្រូវលុបចេញនេះ គឺពាក់ព័ន្ធក្រុមហ៊ុនធំៗ ដែលមានបុគ្គលិក កម្មករធ្វើការច្រើន។
នៅថ្ងៃទី៧ខែឧសភា នេះថៃមានអ្នកឆ្លងថ្មីតែ៣នាក់ប៉ុណ្ណោះ ហើយមិនមានអ្នកស្លាប់ថ្មីឡើយ។ចំនួនអ្នកឆ្លងសរុបក្នុងប្រទេសថៃមានចំនួន ២.៩៩២នាក់ ក្នុងនោះស្លាប់ ៥៥នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print