ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អះអាងថា​ ទំហំសហហិរញ្ញប្បទានរបស់ធនាគារ សហគ្រាសធុនតូច និងមធ្យម កើនឡើងដល់១៥០លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖. លោក តែ តាំងប៉​ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលេីកឡេីងថា​ ទំហំសហហិរញ្ញប្បទានរបស់ធនាគារ សហគ្រាសធុនតូច និងមធ្យម (SMEs Bank) កើនឡើងដល់១៥០លានដុល្លារអាមេរិកដែលត្រៀមសម្រាប់ជួយដល់វិស័យមួយនេះ នៅក្នុងប្រទេសកម្ពុជា។
លោក តែ តាំងប៉​ បានអះអាងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម» នៅរសៀលថ្ងៃទី៧​ ឧសភានេះ​។
លោក តែ តាំងប៉​ បានបន្តថា​ ពីដំបូងធនាគារ SMEs មានទុនដំបូងចំនួន១០០លានដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកធនាគារឯកជនចំនួន៣៣ បានសហ ការជាមួយធនាគារ SMEs ដែលកើនទុនរហូត ដល់ ១៥០លានដុល្លារអាមេរិក។
សូមរំលឹកថា​ រដ្ឋាភិបាលបានបង្កើតឲ្យមានជាធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រាប់ផ្តល់ប្រាក់កម្ចី ដល់ម្ចាស់សហគ្រាសធនតូច និងមធ្យម ដែលមានអត្រាការទាប ផ្តល់ជូនដល់អ្នកវិនិយោគលើវិស័យមួយនេះត្រឹមតែ៧ភាគរយក្នុង១ឆ្នាំ។
សម្រាប់លោក តែ តាំងប៉ ចំពោះឥណទាននេះ ផ្ដល់ឱកាសឲ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម ទទួលឥណទាន ដែលទុនបង្វិល២០ម៉ឺនដុល្លារ ។ ដោយឡែកចំពោះការវិនិយោគទៅលើគ្រឿងម៉ាស៉ីន បានរហូត ដល់៣០ម៉ឺនដុល្លារ ក្នុងមួយក្រុមហ៊ុន ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print