កីឡាករក្លិប Fiorentina ចំនួន៣នាក់ធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា

ចែករំលែក៖

កីឡាកររបស់ក្លិប Fiorentina ៣នាក់និងសមាជិកនៃបុគ្គលិកគាំទ្ររបស់ក្លឹបចំនួន៣នាក់ទៀតបានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា ឬកូវីដ១៩។
ក្លិបនៅក្របខ័ណ្ឌអ៊ីតាលី Serie A ត្រូវបានផ្តល់ការអនុញ្ញាតដោយរដ្ឋាភិបាលអ៊ីតាលីដើម្បីបន្តការត្រួតពិនិត្យសុខភាពទោះបីជាកីឡាករទាំងអស់អាចហ្វឹកហាត់តែម្នាក់ឯងក៏ដោយ។ កីឡាករនិងបុគ្គលិកបានឲ្យនៅដាច់ឆ្ងាយពីគេ ហើយក្រុមដែលនៅសល់នឹងត្រូវធ្វើតេស្តផ្នែកវេជ្ជសាស្ត្រនិងកាយសម្បទាដូចគ្នា ។

កីឡាកររបស់ក្លិប Torino ម្នាក់ក៏បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាដែរកាលពីថ្ងៃពុធហើយត្រូវបានគេ ដាក់ឲ្យ នៅដាច់ពីគេ។ ក្លិបទាំង២មិនបានដាក់ឈ្មោះកីឡាករដែលបានធ្វើតេស្តវិជ្ជមាននោះទេ។

ប្រទេសអ៊ីតាលីបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតរបស់ខ្លួនបន្ទាប់ពីមានការជាប់គាំងរយៈពេល ៨ សប្តាហ៍។ ក្លិបនៅក្របខ័ណ្ឌ Serie A បានវិលត្រឡប់ទៅហ្វឹកហាត់វិញហើយ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តថា តើលីកនឹងបន្តនៅពេលណាទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបសក្លិប Fiorentina បានបង្ហាញថា ក្លិបបានចាត់ចែងតាមនីតិវិធីដើម្បីបំបែកអ្នកដែលពាក់ព័ន្ធមិនឲ្យនៅផ្តុំគ្នា។ ក្រុមដែលនៅសេសសល់ត្រូវបានគេគ្រោងនឹងធ្វើការពិនិត្យសុខភាពមុនពេលចាប់ផ្តើមសកម្មភាពប្រកួតកីឡាឡើងវិញ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print