កម្លាំងនគរបាលខណ្ឌច្បារអំពៅ​ សហការជាមួយកម្លាំងស្នងការនគរបាលរាជធានី​ បន្តចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋានដេីម្បីឲ្យមានប្រសិទ្ធិភាពខ្ពស់

ចែករំលែក៖

​ ភ្នំពេញ​ ៖ នៅយប់ថ្ងៃទី៧​ ខែឧសភា​ ឆ្នាំ​២០២០​ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ​ ក្រោមការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ​ បេង​ ដាណារ៉ា​ ដែលជាស្នងការរង​ បានសហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅ​ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ម៉ៅ​ សឿត​ ដែលជាអធិការនគរបាលខណ្ឌ​ បានបន្តដាក់គោលដៅត្រួតពិនិត្យ​ និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក​ នៅតាមបណ្ដោយផ្លូវជាតិលេខ១​ ទល់មុខស្ថានីយ៍ប្រេង​ PTT​ ក្នុងសង្កាត់និរោធិ៍​:ខណ្ឌច្បារអំពៅ​ ដែលជាទិសដៅបទបញ្ជារបស់ថ្នាក់ដឹកនាំយ៉ាងប្រុងប្រយ័ត្ន​ និងដើម្បីអនុវត្តតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលអនុក្រឹតលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

​ ក្នុងកាអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះផងដែរ​បានប្រព្រឹត្តទៅប្រកបដោយក្រមសីលធម៌របស់កងកម្លាំងមន្ត្រីអនុវត្តន៍ច្បាប់ គឺស្របពេលវេលាដែលប្រទេសជាតិ កំពុងស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ​ ។

​ ក្នុងប្រតិបត្តិការ​នេះដែរលោក​ឧត្ដមសេនីយ៍ទោ​ បេង​ ដាណារ៉ា​ ដែលជាស្នងការរងនគរបាលរាជធានីភ្នំពេញ​ ​ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើង សូមមេត្តាចូលរួមអនុវត្តន៍គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរាចរណ៍ឲ្យ បានត្រឹមត្រូវ ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់អ្នក និងអ្នកដ៏ទៃ៕​

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print