Breaking News ៖ ទាហាននៅសេតវិមានឆ្លងកូវីដ១៩ លោកត្រាំ កាន់តែបារម្ភ

ចែករំលែក៖

អាមេរិក៖ ទាហានជើងទឹកអាមេរិក ដែលធ្វើការនៅសេតវិមាន ត្រូវបានរកឃើញវិជ្ជមានចំពោះកូវីដ១៩ កាលពីថ្ងៃទី៧ខែឧសភា ។ ការរកឃើញនោះបានធ្វើឲ្យថ្នាក់ដឹកនាំនៅសេតវិមាន ក្នុងនោះមានទាំងប្រធានាធិបតីដូណាល់ ត្រាំបារម្ភយ៉ាងខ្លាំង ។
លេខាព័ត៌មានប្រចាំសេតវិមាន លោក Hogan Gidley បានបញ្ជាក់ថា «យើងខ្ញុំទទួលបានព័ត៌មានពីក្រុមគ្រូពេទ្យប្រចាំនៅសេតវិមាន បានប្រកាសថា កម្លាំងទាហានអាមេរិក ដែលជាសមាជិក ដែលធ្វើការនៅសេតវិមានបានរកឃើញឆ្លងកូវីដ១៩។
តាមសារព័ត៌មាន CNN នោថ្ងៃទី៨ខែឧសភា បានប្រកាសថា ទាហានខាងលើ មានអការ ក្តៅខ្លួនតាំងពីថ្ងៃទី ៦មកម៉្លេះ ហើយលទ្ធផលធ្វើតេស្តរកឃើញឆ្លងកូវីដ១៩។ ព័ត៌មានខាងលើ បានធ្វើឲ្យមន្ត្រីនៅសេតវិមាន កាន់តែបារម្ភដោយសារ ទាហានខាងលើ ជាអ្នកបម្រើផ្ទាល់ដល់គ្រួសារលោកត្រាំ ហើយមានសកម្មភាពជិតស្និទ្ធផងដែរ។
ជាមួយគ្នានោះ ប្រធានាធិបតីដូណាល់ត្រាំ និង អនុប្រធានាធិបតី Mike Pence បានធ្វើតេស្ត ផងដែរ ប៉ុន្តែអវិជ្ជមានចំពោះកូវីដ១៩។ ទាំងមន្ត្រីនិងបុគ្គលិកនៅសេតវិមានគឺត្រូវធ្វើតេស្ត ១សប្តាហ៍ម្តង។
ជាមួយគ្នានេះកម្លាំងការពារដែលនៅក្បែរប្រធានាធិបតី និងអនុប្រធានាធិបតីត្រូវបានធ្វើតេស្តជាប្រចាំ បញ្ចៀសការចម្លងកូវីដ១៩ ដល់ថ្នាក់ដឹកនាំអាមេរិក ក្នុងនោះមានប្រធានាធិបតី ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print