ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់ក៏មានផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ១ខ្នង ដែរបានរងការខូចខាតបុើងដំបូលស្ទើរទាំងស្រុង ដោយសារគ្រោះធម្មជាតិខ្យល់ព្យុះកន្រ្តាក់វាយប្រហារ ប៉ុន្តែពុំបង្កឱ្យមានរបួសដល់មនុស្សឬសត្វនោះទេ ។
ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនារសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង នៅម៉ោងខាងលើផ្ទៃមេឃស្រទំពណ៌ខ្មៅ និងមានធ្លាក់ខ្យល់បោកបក់យ៉ាងខ្លាំងបណ្ដាលឲ្យកួចដំបូលផ្ទះ ១ខ្នងខាងលើរងការខូចខាតស្ទើរតែទាំងស្រុង ប៉ុន្តែពុំបង្កការរងរបួសដល់មនុស្សឬសត្វនោះឡើយ ។
របាយការណ៍នគរបាលប៉ុស្តិ៍ដដែលបន្តទៀតថា ផ្ទះសម្បែងដែលរងការខូចខាតទំហំ ៥ម៉្រែត្រ គុណនឹង ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដា ម្ចាស់ឈ្មោះ ធឿន សេង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ៕
ដោយ៖ បុឹម ពិន