ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារ ប្រទេសសាធារណរដ្ឋប្រជាមានិតចិន បានដាក់សំណើចំនួន៥ ចំណុច ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការវិស័យយោធាប្រទេសទាំងពីរ នាថ្ងៃសុក្រ ទី២ រោច ខែពិសាខ ឆ្នាំជូត ពស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្ត្រី ។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដែលផ្តើមឡើងដោយភាគីចិន នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ លើកឡើងថា ចំពោះកិច្ចសហប្រ តិបត្តិការវិស័យយោធា មានសំណើមួយចំនួន៖ ទី១–ថ្នាក់ដឹកនាំជាន់ខ្ពស់កងទ័ពនៃប្រទេសទាំងពីរ គួរតែប្តេជ្ញាចិត្តរួមគ្នា និងប្រុងប្រយ័ត្ននឹងបន្តទាក់ទងគ្នាជិតស្និទ្ធ។
ទី២–ប្រសិនបើអនុវត្តបាននៅក្នុងឆ្នាំនេះ សូមស្នើរៀបចំកិច្ច ប្រជុំត្រៀមគណៈកម្មការយោធារវាងចិន–កម្ពុជា ភាគីចិនសុខចិត្តត្រៀមជូនភាគីកម្ពុជា សង្ឃឹមថាភាគីកម្ពុជានឹងធ្វើការសិក្សានិងឆ្លើយតបមកកាន់ ភាគីចិនវិញ ។
ទី៣– ភាគីកម្ពុជាគួរយកជំងឺកូវីដ ១៩ ជាឱកាសដ៏ល្អមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល លើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទី២។ ថ្ងៃខាងមុខប្រទេ សចិន នឹងបន្តយកចិត្តទុកដាក់លើការបន្តច្នៃវ៉ាក់សាំងវេជ្ជសា ស្ត្រនៅប្រទេសចិនហើយប្រសិនបើមានលទ្ធផលជាក់ស្តែងចំ ពោះវិស័យវ៉ាក់សាំងនេះ លោកនឹងជម្រាបជូនដំណឹងភ្លាមៗ។ទី៤–ចំពោះភាគីចិនយកគម្រោងមួយចំនួនដាក់ក្នុងគម្រោងវិស័ យកងទ័ពក្នុងឆ្នាំនេះ ឧទាហរណ៍គម្រោងព័ត៌មានវិទ្យា អគារក្រសួងការពារជាតិ សម្រាប់ប្រកួតប្រជែងស្ដង់ដារស្ថាប័នអាស៊ាន សម្ភារកងទ័ព ជើងទឹក កងទ័ពជើងអាកាស កងរាជ អាវុធហត្ថភាគីចិននឹងរង់ចាំស្ថានការ ណ៍ជំងឺឆ្លងកូវីដ–១៩ ធូរ ស្រាលបន្តិច ភាគីចិននឹងបញ្ជូនអ្នកជំនាញមកប្រទេសកម្ពុជាដើម្បីចូលរួមអនុវត្ត។ និងទី៥–បើសិនជាស្ថានការណ៍ជំងឺកូវីដ១៩ នៅបន្ត យើងឯកភាពស្នើក្នុងឆ្នាំនេះ ជំរុញកាត់ចេញការប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិចិន–អាស៊ាន ហើយសុំរួបរួមរវាងចិន–ប្រទេសអាស៊ីអាគ្នេយ៍ លោកសង្ឃឹមថា សម្តេចនឹងគាំទ្រ សម្របសម្រួលការងារក្នុងស្ថានភាពនេះ។
ជាកិច្ចឆ្លើយតប សម្តេចពិជ័យសេនា គាំទ្រចំពោះប្រសាសន៍របស់ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ ដោយថ្លែងថា នាពេលកន្លងមក ទោះបីបណ្តាប្រទេសនៅលើសកលលោក ដាក់វិធាន ការរឹតបន្តឹងការធ្វើដំណើរបណ្តោះអាសន្នការបិទប្រទេស ដោយ សារប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលជំងឺកូវីដ–១៩ ដ៏ធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែកងទ័ពប្រទេសយើងទាំងពីរកម្ពុជា–ចិន នៅតែជម្នះគ្រប់ឧបសគ្គបានរួមចិត្តតែមួយកៀកស្មាគ្នា និងធ្វើ ការជាមួយគ្នាគ្រប់ការលំបាក រៀបចំសមយុទ្ធនាគមាស ២០ ២០លើកទី៤ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» សម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក និងកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធានៃកិច្ចសហ ប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ។
សម្តេចបន្តទៀតថា៖ មួយវិញទៀត ដោយសារឆ្នាំនេះ គឺជាខួប២០ ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាកង ទ័ពប្រទេសទាំងពីរ និងបន្តអនុវត្តភារកិច្ចទាំង ឡាយពង្រឹងទំនាក់ ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា– ចិន ឲ្យកាន់តែប្រសើរឡើង លើគ្រប់វិស័យថែមទៀត ដោយផ្តោតយកចិត្តទុកដាក់លើវិស័យសំខាន់ៗ ដែលបានឯកភាពគ្នារួចមកហើយ សំដៅពង្រឹងភាពជាដៃគូការពារជាតិរវាងអាស៊ាន និងចិន ធានារក្សាស្ថិរភាព សន្តិសុខ និងសន្តិភាព ក្នុងតំបន់ប្រកបដោយកិច្ចសហប្រតិបត្តិការ តាមរយៈផ្លាស់ប្តូរចែករំលែកបទពិសោធន៍ នាយទាហានសេនាធិការ ធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM-បូក ស្តីពីសកម្មភាពកំចាត់មីនមនុស្សធម៌ សហប្រធានកិច្ចប្រជុំក្រុមជំនាញរក្សាសន្តិភាពលើកទី៧ ព្រមទាំងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ។
នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ វាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនង់ទ្វេភាគី ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យទាំងពីរ នៃប្រទេសទាំងពីរក្នុងកាលៈ ទេសៈដ៏ពិសេសភាគីទាំងពីរ សហ ការយ៉ាងរៀបចំប្រារព្ធរួមគ្នានៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយខួប២០ឆ្នាំ។
ប្រមុខការពារជាតិកម្ពុជា–ចិន យល់ថា៖ អត្ថន័យដ៏ជ្រាលជ្រៅក្នុងការភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទនាថ្ងៃនេះ ក្នុងការផ្លាស់ប្តូរយោបល់ជាមួយគ្នាមានចិត្តសប្បាយរីករាយស្មោះត្រង់ទទួល លទ្ធផលផ្លែផ្កានិងក្តីសង្ឃឹមនាពេលឆាប់ៗខាងមុខនេះ៕ ដោយ៖សុខដុម