ភ្នំពេញ ៖ ជនសង្ស័យ១១នាក់និងម៉ូតូចំនួន៣គ្រឿងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៣ករណីផ្សេងគ្នា កាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃ ទី០៩ខែឧសភាឆ្នាំ២០២០នេះ។
សមត្ថកិច្ចខណ្ឌសែនសុខបានឱ្យដឹងថា៖ជនសង្ស័យទាំង ១១នាក់នេះជាប់ពាក់ព័ន្ធទី១-ករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់។
ទី២-ករណីឆក់ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ និងទី៣-
ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាននៅក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការនិងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនបានដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ ដោយ៖ ចន្ទ លីហ្សា