មុននេះបន្តិច មិត្តកំសត់កម្ររបស់ខ្ញុំគឺ នាយឧត្តមសេនីយ ញ៉ឹក ហួន បានលាចាកពីក្រុមគ្រួសារ ពីមិត្តភក្តិ ពីខ្ញុំរៀងរហូតហើយ។ រយះពេល៤៦ឆ្នាំដែលយើងស្គាល់គ្នា ពិសេសគ្រាដែលលំបាកបំផុតនាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពេលដែលយើងចាប់ផ្តើមវាយពួក ប៉ុល ពត ។ បងបានប្តូរផ្តាច់ការពារជីវិតខ្ញុំ ដោយសុខចិត្តស្លាប់ខ្លួនឯងក្នុងចំការមីន។
យើងជាប់គុកជាមួយគ្នា ស៊ីអត់ស៊ីឃ្លានជាមួយគ្នា បារីមួយដើមជក់ជាមួយគ្នា។ល។ យើងបានកសាងកងទ័ពជាមួយគ្នាដើម្បីវាយពួក ប៉ុលពត ។ បងមានអាយុច្រើនជាងខ្ញុំ តែបងគោរពខ្ញុំ ពេលខ្ញុំមិនស្រួលខ្លួនបងចាប់ខ្ញុំកោសខ្យលប្រៀបដូចបងថែទាំប្អូន។ ពេលលំបាកយើងយំទាំងអស់គ្នា តែពេលនេះបងលេងបានយំទៀតហើយនៅឡើយតែខ្ញុំត្រូវបន្តយំស្តាយស្រណោះបង។
សូមជូនដំណើរបងត្រឹមនេះ តែបងនៅតែស្ថិតក្នុងបេះដូងខ្ញុំរហូតខ្ញុំអស់ជីវិត៕
...