ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ សហការជាមួយ ក្រុមប្រជាការពារភូមិ ឃាត់ខ្លួនចោរលួចមូ៉តូម្នាក់ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោល ក្រោយទទួលបានបណ្តឹង ពីប្រជាពលរដ្ឋថា មានក្រុមចោរ ពីរនាក់ គាស់ផ្ទះប្រជាពលរដ្ឋ លួចម៉ូតូម៉ាក ឡែត មួយគ្រឿង ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៥០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នៅចំណុចផ្លូវព្រះមុនីវង្ស ភូមិ៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សូរ បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិត ប្រាកដ ចំណែកបក្ខពួក ដែលរត់គចបាត់នោះ មិនត្រូវបានស្គាល់អត្ថសញ្ញាណទេ។ចំណែកជនរងគ្រោះឈ្មោះ ហេង ស៊ីណង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរ ជានិស្សិត ហើយម៉ូតូចោរលួច បាននោះ ម៉ាក ឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DC-1714។
បើតាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ មានក្រុមចោរ ពីរនាក់ គាស់ផ្ទះប្រជាពលរដ្ឋ លួចយកម៉ូតូ១គ្រឿងម៉ាក ឡែក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DC-1714 ។បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏បានសហការជាមួយ ក្រុមប្រជាការពារភូមិ រហូតមកដល់វេលាម៉ោង៦នឹង៥០ នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ដ៏ដែល ក៏ឈានទៅដល់ធ្វើការឃាត់ខ្លួន បានបក្ខក្រុមចោរម្នាក់ និងបានដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញផងដែល ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅ ឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌចំករមន រង់ចាំចាត់តាមនីតិវិធានច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញ៕