សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងអារឈើខុសច្បាប់មួយកន្លែងក្បែរក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការរង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ឯក ភឿក ភារម្យ និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប សម្របសម្រួលដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងអារឈើខុសច្បាប់មួយកន្លែងកាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប

សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះរកឃើញវត្ថុតាងម៉ាស៊ីនរ៉ៃចំនួន០២គ្រឿង ,ឈើប្រភេទលេខ១ចំនួន៣៦ដុំស្មើនិឹង,៥៧៧ម៉ែត្រគូប បានប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដើម្បីបន្តនិីតិវិធី

លោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្នបាលព្រៃឈើ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះយើងមិនទាន់កំណត់អត្តសញ្ញាណម្ចាស់ទីតាំងអារឈើបាននៅឡើយទេ ប៉ុន្ដែមានមេការម្នាក់ អាចបំភ្លឺបាន ដោយយើងទុករយៈពេល៣០ថ្ងៃបើម្ចាស់ទីតាំងមិនចូលខ្លួនបំភ្លឺទេយើងនិឹងបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់ ៕ដោយ៖ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print