ម្ដាយចិត្តខ្មៅ បង្កើតកូនហើយយកទុកចោលក្នុងបន្ទប់ទឹករហូតដល់ស្លាប់

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋប្រទះឃើញសពទារិកាម្នាក់​ បានស្លាប់នៅក្នុងបន្ទប់ទឹក​ បន្ទាប់ពីស្ត្រីជាម្តាយបង្កើត បានយកមកប្លុងចោល រួចគេចបាត់ស្រមោល ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី៩​ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិតនៅភូមិឬស្សីទី១​ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

យោងតាមសម្ដីស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ​ ដែលរស់នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា​ នៅថ្ងៃកើតហេតុ​ គឺកូនប្រុសរបស់គាត់ បានដើរចូលបន្ទប់ទឹក​ត្រង់ទីតាំងខាងលើ​  ស្រាប់តែឃើញទារិកា​ ត្រូវបានគេដាក់នៅលើក្រណាត់ពណ៍ខ្មៅទុកចោល ។ ភ្លាមនោះកូនគាត់ក៏រត់ទៅប្រាប់ទើបគាត់នាំគ្នាដេីរទៅមេីលជាក់ស្ដែង​ ឃើញទារិកា​ខាងលើនេះពុំមានដង្ហើមនោះឡើយ​ គឺបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ​តែម្តង ។

ក្រោយទទួលបានព័ត៌មានភ្លាម​ៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ ហើយទាក់ទងទៅមន្រ្តីជំនាញខាងកោសល្យវិច្ឆ័យ​ ខណ្ឌមានជ័យ​ និងនគរបាលជំនាញកោសល្យវិច្ឆ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ​ ចុះធ្វេីការពិនិត្យ​ជាក់ស្តែង រួចបានបញ្ជាក់ថា ទារិកាខាងលេីនេះ ពិតជាស្លាប់​ដោយអត់អាហារ​ ខណៈម្ដាយទុកចោលរាប់ម៉ោង​ ។

បច្ចុប្បន្ន​ សពទារិកាខាងលើ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច​ រៀបចំចាត់ចែងបូជាតាមប្រពៃណី​ ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print