ខេត្ដឧត្ដរមានជ័យ៖ ផ្ទះប្រជាពលរដ្ឋចំនួនចំនួន៧ខ្នង បានរងការដួលរលំ និងខូចខាតយ៉ាងដំណំអស់ចំនួន៧ខ្នងផ្ទះ ដោយសារតែមានភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់កន្រាក់ កាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២២និង៣០នាទី នៅត្រង់ចំណុចភូមិចំនួន២ គឺភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ និងភូមិសំបួរមាស សង្កាត់ទន្សាយរាក់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នៅភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់និងភូមិបាត់ថ្កូវស្រុកចុងកាល់ បណ្ដាលឲ្យផ្ទះពលរដ្ឋ ដួលរលំនិងប៉ើងដំបូលចំនួន២ខ្នង ។ និងនៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង មានកើតករណីខ្យល់កន្រ្តាក់ លាយលំជាមួយភ្លៀង បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ ខ្នង និងដួលផ្ទះបាយ ១ខ្នង ៖ទី១របស់ម្ចាស់ឈ្មោះ សុិន សម្បត្តិ ភេទប្រុសអាយុ៤៦ឆ្នាំ( របើកដំបូល) ,ទី២របស់ឈ្មោះ លន់ លាប ភេទប្រុសអាយុ៣៥ឆ្នាំ(របើកដំបូល) ,ទី៣របស់ ឈ្មោះ ហាស់ អឿន ភេទប្រុសអាយុ៥៤ឆ្នាំ(របើកដំបូល) ,ទី៤របស់ ឈ្មោះ សួតម៉ិញ ភេទប្រុសអាយុ៨៣ឆ្នាំ(របើកដំបូលនិងត្រាត) ,ទី៥របស់ឈ្មោះ ឡុត លឿត ភេទប្រុសអាយុ៤៥ឆ្នាំ(របើកដំបូល) ,ទី៦របស់ ឈ្មោះធុន ថងភេទប្រុសអាយុ៤៦ឆ្នាំដួលផ្ទះមួយខ្នងទំហំ៧គុណ៨ម៉ែត្រ, និងទី៧របស់ឈ្មោះថា ថាន ភេទប្រុសអាយុ ៤៨ឆ្នាំ រន្ទះបាញ់ខូចសរសរផ្ទះចំនួន២ដើមនិងរបើកដំបូល ៕ ប៉ែន នួន