ខេត្តពោធិ៍សាត់៖ ប្រទះឃើញកញ្ចក់រថយន្តហាយឡែនឌ័រមួយចំហាងដាច់ជ្រុះនៅលើកំណាត់ផ្លូវជាតិលេខខ៥ ដែលគេសន្និដ្ឋានថា បុកអ្នកបើកម៉ូតូបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនិងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលគេសង្ស័យរថយន្តហាយឡែនឌ័របុកអ្នកបើកម៉ូតូបណ្ដាលឲ្យស្លាប់រួចបើករត់បាត់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ត្រង់ចំណុចមុខរោងម៉ាស៊ីនកិនស្រូវស្ថិតក្នុងភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់។
ករណីខាងលើ សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវរកអត្តសញ្ញាណសាកសព និងជនបើកបររថយន្តបង្កហេតុ៕
...
ដោយ៖ ប៉ឹម ពិន