វិធីសាស្រ្តជួយឲ្យលោកអ្នកទិញ អចលនទ្រព្យដែលអាចចំណេញច្រើន

ចែករំលែក៖

ការវិនិយោគទៅលើវិស័យអចនលនទ្រព្យពុំមានភាពងាយស្រួលដូចជាការវិនិយោគលើការទិញទំនិញផ្សេងៗនោះទេពីព្រោះ លោកអ្នកត្រូវចំណាយថវិកាច្រើន។

នៅពេលដែលលោកអ្នកទិញអចលនទ្រព្យត្រូវ ធ្វើឲ្យអ្នកទទួលបានប្រាក់ចំណេញកាន់តែច្រើនផងដែរ។

ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ឡាំដា (ខេមបូឌា) ខូលអិលធីឌី លោក កៃ សុភី បានប្រាប់សារព័ត៌មាននរគវត្តថា ប្រសិនបើលោកអ្នកចង់ ទិញអចលនទ្រព្យឲ្យបានត្រឹមត្រូវហើយទទួលបានប្រាក់ចំណេញមកវិញច្រើននោះ លោកអ្នកគួរតែស្គាល់ពីទីផ្សារអចលនទ្រព្យនៅក្នុងតំបន់នោះឲ្យច្បាស់ ជៀសវាងការទិញ អចលនទ្រព្យដែលមានតម្លៃលើសពីតម្លៃស្តង់ដារ ដែលជាហេតុពិបាកលក់ទៅវិញបានប្រាក់ចំណេញណាស់។

លោក កៃ សុភី ក៏បានថ្លែងបន្តទៀតថា ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ពីតំលៃ អចលនទ្រព្យច្បាស់លាស់លោកអ្នកគួរតែ មានទំនាក់ទំនងជាមួយនឹងអ្នកដែលស្ថិតនៅក្នុង វិស័យអចលទ្រព្យ ឬក្រុមហ៊ុនអចលនទ្រព្យ ដើម្បីប្រឹក្សាតម្លៃនិងទទួលបានដំបូន្មានក្នុងការវិនិយោគលើវិស័យនេះ។

ប្រធានផ្នែកទីផ្សារដដែរនេះក៏បានផ្តល់ជាដំបូន្មានថា លោកអ្នកត្រូវហ៊ានចាប់យកឱកាសដែលបានផ្តល់ឲ្យ។ អ្នកដែលអាចទទួលបានប្រាក់ចំណេញច្រើន គឺជាអ្នកសម្រេចចិត្តឆក់យកឱកាសឲ្យបានទាន់ពេលវេលា ពីព្រោះថា អចលនទ្រព្យដែលល្អហើយមានតម្លៃថោកជាងទីផ្សារនោះវាមិនរង់ចាំលោកអ្នកយ៉ូនោះទេ។

ចំណែកលោកស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ឆៃលីន ស៊ា រៀលធីបាន ថ្លែងថា លោកអ្នកត្រូវដឹងថា អចលនទ្រព្យ ដែលលោកអ្នកទិញ វាមានការពេញនិយមនៅក្នុងតំបន់នោះដែរឬទេ ។ លោក ស៊ា ឆៃលីន បានលើកជាឧទាហរណ៍ថា ប្រសិនបើនៅតំបន់មួយ មានការនិយមលើខុន តែលោកអ្នកទៅទិញផ្ទះល្វែងនៅតំបន់នោះវិញ វាហាក់បីដូចជាបង្ហាញថា តម្រូវ ការផ្ទះល្វែងពុំសូវមានទាល់តែសោះដែលជាហេតុធ្វើឲ្យ លោកអ្នកចំណាយពេលវេលាច្រើនដើម្បីលក់អចលនទ្រព្យនោះវិញហើយក៏ទទួលបានប្រាក់ចំណូលតិចផងដែរ។

អ្នកជំនាញលើវិស័យអចលនទ្រព្យប្រហែលជាង១៥ឆ្នាំនេះ បន្តទៀតថា លោកអ្នកក៏ត្រូវយកចិត្តទុកដាក់ទៅលើ បរិស្ថាននៅជុំវិញផងដែរ។ មនុស្សមួយចំនួនជឿលើហុងស៊ុយ ដូចជាមិនចង់បានផ្ទះនៅក្បែរវត្ត ឬបែរទិសទៅខាងណាដែលមនុស្សភាគច្រើនគិតថាជាទិសមិនល្អ។ ហេតុដូចនេះលោកគួរទិញអចលនទ្រព្យអចលនទ្រព្យដែលត្រូវនឹងហុងស៊ុយផងដែរ។ បន្ថែមជាងនេះទៅទៀត លោកអ្នកដែលចង់វិនិយោគលើវិស័យអចលនទ្រព្យឲ្យ ទទួលបានប្រាក់ចំណេញច្រើន លោកអ្នកគួរតែទិញអចលនទ្រព្យដែលត្រូវខ្នាតពេញលេញ ស្តង់ដារតាមប្រភេទអចលនទ្រព្យនីមួយៗ ។ លោកអ្នកមិនគួរទិញអចលនទ្រព្យខុសខ្នាត ដូចជា ដីមិនស្មើជ្រុង ផ្ទះមានរូបរាងមិនសមរម្យ ។

លោក វ៉ន ចាន់ថន នាយកក្រុមហ៊ុន ថោស៊ីធី រៀលអ៊ីស្ទេត ក៏បានលើកឡើងចំនួន២ ចំនុផងដែរទាក់ទងទៅនឹងការវិនិយោគលើអចលនទ្រព្យដែលអាចទទួលបានប្រាក់ចំណេញមកវិញនោះ គឺទី១ ទិញអចលនទ្រព្យរស់ ពោលវាមានន័យថា អចលនទ្រព្យនោះ មានប្រាក់ចំណូលស្រាប់តែម្តង ។ ប្រសិនបើលោកអ្នកទិញអចលនទ្រព្យតម្លៃ៥០ម៉ឺនដុល្លារ តើអចលនទ្រព្យនោះអាចរកចំណូលពីការជួលវិញបានពី២ពាន់ទៅ២ពាន់ដុល្លារដែរឬទេ។ ចំណុចទី២ លោក ចាន់ថន បានណែនាំលោកអ្នកឲ្យទិញអចលនទ្រព្យដែលមានលក្ខណៈ ស្របច្បាប់ពេញលេញ ដូចជាមានប្លង់រឹង ដែលជាហេតុធ្វើឲ្យមានទំនុកចិត្តពីអ្នកទិញវិញផងដែរ ៕
Chak Angre

...

A 121

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print