(UPDATE)៖ ឆេះតូបលក់សម្លៀកសំពាក់អស់ចំនួន៤តូបនៅផ្សារឯករាជ្យ៣ទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ តូបលក់សម្លៀកបំពាក់ចំនួន៤តូបនៅផ្សារឯករាជ្យ៣ត្រូវបានអគី្គភ័យលេបត្របាក់ទាំង ព្រឹកបង្កការភ្ញាក់ផ្អើលដល់អាជីវករលក់ដូរនៅផ្សារ។ ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅក្នុងផ្សារឯករាជ្យ៣ ស្ថិតនៅតាមលើ កំណាត់ផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

IMG_4746

ប្រភពពីសាក្សីនៅកន្លែងកើតហេតុស្ត្រីម្នាក់ជាអាជីវករលក់ដូរក្បែរតូបកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុគេបានឃើញមានផ្សែងហុយៗចេញពីក្នុងតូបលក់សម្លៀកបំពាក់នេះ ហើយពេលនោះម្ចាស់តូបពុំទាន់ដល់កន្លែងកើតហេតុនៅឡើយទេ អាជីវករក្នងផ្សារភ័យស្លន់ស្លោរក៏ បាននាំគ្នារាយការណ៍ទៅនគរបាលប៉ុសិ៍្ត អាជិវករខ្លះនាំគ្នាយកទឹកមកជះពន្លត់ ហើយមួយសន្ទុះ ក្រោយមករថយន្តពន្លត់អគ្គីភ័យក៏បានមកដល់កន្លែងកើតហេតុបាញ់ទឹកពន្លត់ តែដោយសារ ភ្លើងឆាបឆេះនៅក្នុងតូបខ្លាំងពេកក៏សម្រេចចិត្តគាស់តូបកើតហេតុនោះ ដើម្បីបាញ់ទឹកពន្លត់តែ ម្តងបើមិនគាស់ទ្វារតូបនេះទេភ្លើងនិងអាចឆេះរាលដាលដល់តូបផ្សេងទៀត។

លោកនាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យបានប្រាប់ឲ្យដឹងថា ករណីខាងជំនាញ អគ្គីភ័យពុំទាន់រកឃើញពីមូលហេតុអ្វីនៅឡើយទេ។ ដោយឡែកក្រុមនគរបាលអគ្គីភ័យបានឲ្យ ដឹងដែរថា ករណីនេះគឺបណ្តាលមកពីទុស្សេចរន្តព្រោះតាមធម្មតាតូបលក់ដូរក្នុងផ្សារសង្កេត ឃើញខ្សែចរន្តមានភាពរញ៉េរញ៉ៃណាស់។ មន្ត្រីនគរបាលអគ្គីភ័យដដែលបន្តថា យើងបានប្រើប្រាស់រថយន្តចេញអន្តរាគមន៍ចំនួន៥គ្រឿងនៅព្រឹកមិញនេះទើបរលត់ទាំងស្រុង។

មន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យបន្ថែមថា តូបលក់សម្លៀកសំពាក់ចំនួន៤នោះ មានតូបលេខ៣៣G ៣៤G ៣៥G និង៣៦G តូបទល់ខ្នងគ្នា ដែលមានម្ចាស់តូបឈ្មោះ ហេង ហុង និងឈ្មោះ ហេង សុខលីម ជាបងប្អូននិងគ្នា ហើយទំហំនៃការខូចខាតគឺទាំងស្រុងម្ចាស់ តូបមិនបានយកសម្លៀកបំពាក់ចេញក្នុងតូបនោះទេ៕

IMG_4742

IMG_4739

ដោយ៖ តាឡឹម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print