យុវជនម្នាក់ជិះម៉ូតូវ៉ាជែងជ្រុលទៅបុករថយន្តមន្ត្រីនគរបាលម្នាក់​ បណ្តាលឲ្យដួលបោកក្បាលស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត ឡង់គ្រីស័រ របស់មន្ត្រីនគរបាលម្នាក់​ដែលកំពុងបើកបរតាមផ្លូវ​ ចំពីមុខពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបង្ករការភ្ងាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្បែរស្ថានីយ៍បូមទឹកបឹងទំពុន​ តាមផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

      សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួត វាសនា ភេទ ប្រុស អាយុ ២៣ឆ្នាំ    មុខរបរ ជាងទង  ស្នាក់នៅ ភូមិតាលុន ឃុំតាលុន ស្រុកស្អាង ខេត្តកណ្ដាល ។  រីឯអ្នកបេីកបររថយន្តក​ឈ្មោះ ស្រេង​ ហុង​ ភេទ ប្រុស អាយុ៤២ឆ្នាំ​ មុខរបរ​មន្ត្រីនគរបាល​ ភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កូបពី១គ្រឿងពណ៌ខ្មៅ ពាក់ស្លាក់លេខ កណ្តាល 1AB-9610 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស្ករពាក់ស្លាក់លេខ ភ្នំពេញ 1S-2947 ចំពីខាងមុខពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។

    ក្រោយ​កើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនិតិវិធី ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print