បង្ហាញភាពផ្អែមល្ហែមមែន ប៉ុន្តែសុគន្ធ នីសានៅរងចាំដំណឹងពរពោះកូនដំបូង

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង សុគន្ធ នីសា បានបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមី ប៉ុន្តែនាងនិងស្វាមីអន្ទះសាររឿងពរពោះតំណក់ឈាមរួមគ្នាជាលើកដំបូង។
​រៀបមង្គលការមុនតារាចម្រៀងរួមដំបូលរហូតជាងមួយឆ្នាំ ប៉ុន្តែ សុគន្ធ នីសា នៅមិនទាន់ទទួលបានដំណឹងល្អ នៃការពរពោះកូនដំបូងនៅឡើយ ខណៈនាងនិងស្វាមីកំពុងស្វះស្វែងជួបវេជ្ជបណ្ឌិតអំពីរឿងនេះ។ នេះបើតាមការបង្ហើបរបស់អ្នកជិតដិតតារាស្រីរូបនេះ។ ប្រភពថា សុគន្ធ នីសា និងស្វាមីមានគ្រប់យ៉ាងដែលអាចធ្វើឲ្យស្នេហាពួកគេរឹងមាំបាន ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យតារាស្រីរូបនេះមានសុភមង្គលពេញលេញនោះគឺកូនដែលជាតំណក់ឈាមរួមគ្នាលើកដំបូង។ ប្រភពបន្តថា​តារាស្រីរូបនេះហាក់ខ្វល់ខ្វាយរឿងនេះច្រើន ក្រោយពីតារាចម្រៀងរួមដំបូលគឺឱក សុគន្ធកញ្ញា និង សួស វីហ្សា ទទួលដំណឹងល្អរួចទៅហើយនោះ។ អ្នកជិតដិតតារាស្រីរូបនេះលើកឡើងដែរថា សុគន្ធ នីសាកាន់តែអៀននៅពេលដែលមិត្តភ័ក្កិជជីកសួររឿងមានកូនចៅ ដែលគេដឹងថានាងនិងស្វាមីក៏កំពុងបារម្ភរឿងនេះខណៈវ័យតារាស្រីរូបនេះចូល៤០ឆ្នាំទៅហើយនោះ។
​ទោះជាយ៉ាងណាសុភមង្គល គ្រួសារតូចនេះនៅតែមានបើទោះមិនទាន់​មានក្មេង​ប្រលែង​ក្តី ថ្មីៗនេះនាងបានរៀបចំពិធីខួបកំណើតបែបសាមញ្ញមួយជូនស្វាមី ប៉ុន្តែសេចក្តី​សុខក៏​មិនធម្មតាដែរ។
គួរបញ្ជាក់ដែរថា​ សុគន្ធ នីសា បានរៀបមង្គលការជាមួយលោក ចៅ សម្បត្តិដែលជាអ្នកជំនួញកាលពីអំឡុងដើមខែធ្នូ ឆ្នាំ ២០១៧ ។ នាងត្រូវបានចាត់ទុកជាតារាស្រីម្នាក់​ដែលមានកេរ្ត៍​ឈ្មោះ​ល្បីល្បាញជាងមួយទសវត្សមកហើយ ក្នុងនោះមិនត្រឹមតែវិស័យចម្រៀង តែអ្នកនាង​ក៏ល្បីល្បាញ​ក្នុងពិភពសម្អាងការផងដែរ ដោយអ្នកនាងបានបង្ហាញខ្លួនថតម៉ូតសម្អាងការស្ទើរ​តែគ្រប់សម្អាងការនៅភ្នំពេញ មិនថាសម្អាងការតូចឬធំ។តាមរយៈការថតម៉ូតសម្អាងការនេះ​ហើយធ្វើឲ្យទីផ្សាររបស់តារាស្រីរូបនេះនៅតែខ្ពស់នៅតែខ្លាំងដដែរ។ ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រីរូបនេះទើបប្រកាសខ្លួនជាអ្នកតំណាងផលិតផលសម្អាងផ្តាច់មុខ ឮថែមទៀតផង៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print