កីឡាកចិន Wu Lei ជាសះស្បើយពីជំងឺ COVID-19

ចែករំលែក៖

កីឡាករខ្សែប្រយុទ្ធសញ្ជាតិចិនWu Lei ត្រូវបានក្រុមគ្រូពេទ្យប្រកាសថា បានជាសះស្បើយពីជំងឺកូវីដ១៩បន្ទាប់ពីបានធ្វើ តេស្តរកឃើញអវិជ្ជមាន ចំនួន២ដងមក ក្នុងរយៈពេលចុងក្រោយនេះ។

កីឡាករ Wu Leiបានធ្វើតេស្តរកមិនឃើញ កូវីដ១៩ឡើយកាលពីថ្ងៃទី២៨ ខែមេសានិងម្តងទៀតកាលពីថ្ងៃ៧ ឧសភា។ ភ្នាក់ងារកីឡាកររូបនេះបានបញ្ជាក់ថា ការធ្វើតេស្តត្រូវបានធ្វើឡើងនិងរៀបចំឡើង ដោយក្លិបReal Espanol នៅប្រទេសអេស្ប៉ាញ។

សេចក្តីប្រកាសរបស់ក្លិបដែលកីឡាកររូបនេះលេងបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះនឹងអាចត្រឡប់ចូលមកហ្វឹកហាត់វិញ នៅសប្តាហ៍ក្រោយដើម្បីត្រៀមប្រកួតបន្តរដូវកាលនេះ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print