ក្រសួងបរិស្ថាន៖ បុរសម្នាក់ដែលសម្លាប់សត្វ «កេងកង» កំពុងស្រាវជ្រាវរកមុខ

ចែករំលែក៖

ភ្នំពេញ៖ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា៖ មន្ត្រីកំពុងស្រាវជ្រាវរកបុរសម្នាក់ដែលសម្លាប់សត្វ «កេងកង» ជាប្រភេទសត្វកម្រ ដើម្បីអប់រំ និងធ្វើសន្យាឱ្យបញ្ឈប់ទង្វើបែបនេះ។
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ៖ចំពោះករណីបុរសម្នាក់ដៃកាន់សត្វ «កេងកង» ស្លាប់ ដែលជាប្រភេទសត្វកម្រ កំពុងល្បីលើបណ្តាញសង្គមនោះ មន្ត្រីជំនាញកំពុងស្រាវជ្រាវ រកអត្តសញ្ញាណបុគ្គលនេះ ដើម្បីយកអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនបែបនេះបន្តទៅទៀត។

បន្ទាប់ពីរូបភាពនេះ ត្រូវបានចែកចាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គម គេសង្កេតឃើញមានអ្នកលេងជាច្រើន នាំគ្នារិះគន់ លើបុរសម្នាក់ ដែលគេមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីឃើញថតមួយ សន្លឹករបស់បុរសនោះ ដៃម្ខាងមានកាន់កាំភ្លើងវែងមួយដើម ហើយដៃម្ខាងទៀត គឺកាន់សត្វ «កេងកង» ដែលបានងាប់បាត់ទៅហើយ ព្រមទាំងបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីឃើញសត្វកេងកងនេះ ត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណរូបនោះ បាញ់សម្លាប់។
សត្វដ៏កម្រនេះ ត្រូវបានការពារ អភិរក្ស ដូច្នេះមិនគួរត្រូវបានបរបាញ់ ជាចំណី ឬចាប់យកមក ធ្វើជារូបភាពបែបនេះទេ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print