ខេត្តកណ្តាល៖ បុរសម្នាក់ជាជនអនាថាដើរដេកតាមសំយាបផ្ទះ និងនៅតាមក្រោមដើមឈើក្នុងក្រុងតាខ្មៅ ត្រូវបានបានគេប្រទះឃើញដេកស្លាប់ដោយសាខ្យល់គបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ជនអនាថាដែលដេកស្លាប់ដោយសារខ្យល់គនោះមានឈ្មោះ ចេង តារា ហៅគ អាយុ៣២ឆ្នាំ បច្ចុប្បន្នដើរស្នាក់នៅតាមក្រោមដើមឈើ និងសំយាបផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ មានប្រពន្ធឈ្មោះ ម៉ៅ សុធារី អាយុ៣៧ឆ្នាំ ជាជនអនាថាដូចគ្នា ។ ជននេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ ។
សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គប្រាកដមែន មិនមានជាប់ពាក់ព័ន្ធករណីអ្វីផ្សេងឡើយ ។
ក្រោយពីពិនិត្យចប់សព្វគ្រប់ហើយនោះ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានប្រគល់សាកសពជនរងគ្រោះទៅឲ្យអាជ្ញាធរចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
...
ដោយ៖ ស្អាងជ័យ