ស្លាប់៦នាក់ដោយគ្រោះថ្នាក់ចរាចរនៅលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៦នាក់ បានស្លាប់ និងជាច្រើនអ្នកទៀត រងរបួសដោយករណីគ្រោះថ្នាក់ចរាចរនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយខូចខាតមធ្យោបសយជាច្រើនគ្រឿង គិតចាប់តាំងពី ពាក់ កណ្តាលខែធ្នូឆ្នាំ២០១៥ រហូត ដល់ ពាក់កណ្តាលខែមករាឆ្នាំ២០១៦នេះ។

លោកវរៈសេនីយ៍ឯក ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានប្រាប់នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ដូច្នេះថា គិតចាប់តាំងពីពាក់ កណ្តាលខែធ្នូឆ្នាំ២០១៥មកដល់ពាក់កណ្តាលខែមករាឆ្នាំ២០១៦នេះ មានជនរងគ្រោះ៦នាក់បានស្លាប់ដោយគ្រោះថ្នាកចរាចរនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ និងជាច្រើនអ្នកទៀតរងរបួស ។

គ្រោះថ្នាក់ភាគច្រើនកើតនៅលើកំណាត់ផ្លូវជាតិលេខ១ ដែលជនរងគ្រោះខ្លះបានស្លាប់ នៅកន្លែងកើតហេតុ និងខ្លះទៀតបានស្លាប់ពេល បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ដោយឡែកបើគិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០១៦នេះ មនុស្ស៣នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរ តាមការពិនិត្យរបស់មន្ត្រីជំនាញដែលចុះទៅវាស់វែងនៅកន្លែងកើតហេតុ បទល្មើសចរាចរភាគច្រើនកើតឡើងដោយសសរកត្តាមនុស្ស ពោលគឺបើកបរមិនប្រយ័ត្ន ខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធជាអាទិភាព ប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នេះមនុស្ស២នាក់បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចររវាងម៉ូតូបើកបុករថយន្តដឹកទំនិញចំពីមុខពេញទំហឹង នៅលើផ្លូវជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលករណីនេះកើត ឡើង ដោយសារជនរងគ្រោះទាំ២នាក់បើកបរម៉ូតូប្រជែងរថយន្តនៅក្នុងស្ថានភាពផ្លូវមានឧបសគ្គ បណ្តាលអោយរថយន្ត១គ្រឿង ផ្សេងទៀតដែលបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាបុកចំពីមុខតែម្តង ។ ដូច្នេះដើម្បីបញ្ជៀសបានពីគ្រោះថ្នាក់ចរាចរសូមអំពាវនាវដល់អ្នកបើកបរទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរ បើកបរត្រូវពាក់មួកសុវត្ថិភាព ។

ផ្តើមចេញពីគ្រោះថ្នាក់ចរាចរកើត ឡើងជាញឹកញាប់បណ្តាលអោយមនុស្សស្លាប់និងរបួសជាច្រើនអ្នកនេះដែរ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បាននិមន្តព្រះសង្ឃ៩៩អង្គ ប្រោសព្រំនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីព្រំប្រទល់សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ទៅដល់ព្រំប្រទល់ស្រុកលើកដែក ដើម្បីបណ្តេញឧបទ្រុបចង្រៃចេញពីលើផ្លូវជាតិ ហើយសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ ។

ជាមួយគ្នានេះដែរលោកអភិបាល ស្រុកកៀនស្វាយបញ្ជាក់ថា គោលបំណងនៃការនិមន្តព្រះសង្ឃព្រោសព្រំតាមបណ្តោយផ្លូវជាតិនេះ គឺសុំសេចក្តីសុខ ចម្រើនជូនប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ ។ ឆ្នាំចាស់កន្លងទៅគ្រោះថ្នាក់កើតឡើងច្រើន ដូច្នេះហើយទើបនិមន្តព្រះសង្ឃប្រោសព្រំតាមផ្លូវជាតិដើម្បីរំដោះគ្រោះក្នុងឆ្នាំថ្មីនេះ៕

...

ដោយ៖ សណ្តោស 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print