ករណី​ចោរឆក់បែរជាអធិការរងខណ្ឌ​ឫស្សីកែវរាយការជូនថ្នាក់លេីថាលូកដៃយកច្រឡំ

ចែករំលែក៖

ភ្នំពេញ​ ៖ ជនសង្ស័យ២នាក់ ប្រេីមធ្យោ​បាយម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ខ្សែកប្លាកទីន​ ទម្ងន់១តម្លឹងពីបុរសរង​គ្រោះ​ម្នាក់កំពុងដើរពីផ្សារជាមួយប្រពន្ធ មកផ្ទះបានសម្រេច ហេីយ​ជនសង្ស័យក៏គេចបាត់មិនរំខានដល់សមត្ថកិច្ចមូល​ដ្ឋានបន្តិច​ឡេីយ​ ។

ប្រភព​ព័ត៌មាន​រាយការណ៍​ថា​ ករណី​ខាងលើ​នេះកេីតឡេីង​នៅវេលាម៉ោង​ ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ឧសភា ២០២០ ត្រង់ចំណុចមុខផ្ទះគ្មានលេខផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះប្រាប់អ្នកយក​ព័ត៌មាន​ថា​
ឈ្មោះ​ ឆន​ ឈឿន​ ភេទប្រុសអាយុ៥១​ឆ្នាំ មុខរបរសន្តិសុខឯកជន ប្រពន្ធឈ្មោះ កាន់​ ស្រីម៉ៅ​ ៣៩​ មេផ្ទះ​ ផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ។

ជនរងគ្រោះរៀបរាប់បន្តថា​ នៅមុន​ ពេលកើតហេតុ រូបគាត់បានដើរជូនប្រពន្ធមកផ្សារសាំហាន់ ដើម្បីទិញបន្លែសាច់ធ្វើម្ហូប។ លុះពេលពួកគាត់ដើរត្រឡប់មកពីផ្សារវិញទៅផ្ទះ តាមផ្លូវបេតុង១០៥ ខណះពេលមកដល់ផ្លូវអក្សរTជិតដល់ផ្ទះជួល ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿងពណ៍ក្រហម មិនចាំស៊េរី មិនចាំស្លាកលេខ មកក្បែររូបគាត់​លូកដៃឆក់យកខ្សែរកគាត់ ដែលពាក់​នៅនឹងកដាច់បាត់ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។​ បន្ទាប់មក​ពួកគាត់​ បានដាក់ពាក្យបណ្តឹងរួចក៏ដេីរទៅកន្លែងកើតហេតុរើសបានបណ្តោងចែកាច់ស្រោបប្លាកទីននៅកន្លែងកើតហេតុ។

អ្វីដែលភ្ញាក់ផ្អើលកាន់តែខ្លាំងគឺ លោក អ៉ីវ ឈុនផេង អធិការរងខណ្ឌឬស្សីកែវ បានឡើងរាយការណ៍តាមវិទ្យុទាក់ទង ទៅកាន់ស្តង់ដារវិទ្យុទាក់ទង ប្រចាំបញ្ជាររបស់ស្នងការនគរបាលរាជធានីភ្នំពេញ វិញថា«មិនមានករណីនេះទេ គឺគ្រាន់តែមានគេលូកដៃច្រឡំតែប៉ុណ្តោះ »​ការឆ្លើយនេះ គេហៅថា រាយការណ៍កុហកជូនថ្នាក់លើ ដូចពាក្យចាស់ពោលថា«កន្ទេលធំបន្លំដេក» មានមន្ត្រីបែបនេះ តើសុខទុក្ខកង្វល់របស់ប្រជាពលរដ្ឋទៅជាយ៉ាងណា បើទាំងខ្លួន មិនទទួលព័ត៍មានច្បាស់ និងមិនទាន់ចុះដល់កន្លែងកើតហេតុផងនោះ ហើយលោក អ៉ីវ ឈុកផេងនេះ ដែលគេទទួល​ ស្គាល់ថា ជាអធិការរងញៀនល្បែង​ ភ្នាល់ស៊ីសង​?

ពាក់​ព័ន្ធ​ករណី​នេះ​សមត្ថកិច្ច​សមូលដ្ឋាន បានត្រឹមទទួលពាក្យបណ្តឹងជនរងគ្រោះ​ រួចធ្វេីកំណត់ហេតុស្រាវជ្រាវ​ និងកំណត់​ភិន​ភាគជនសង្ស័យ តាមឃាត់ខ្លួនជនសង្ស័យកមកផ្តន្ទាទោស​ ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print