ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ប្រេីមធ្យោបាយម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ខ្សែកប្លាកទីន ទម្ងន់១តម្លឹងពីបុរសរងគ្រោះម្នាក់កំពុងដើរពីផ្សារជាមួយប្រពន្ធ មកផ្ទះបានសម្រេច ហេីយជនសង្ស័យក៏គេចបាត់មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានបន្តិចឡេីយ ។
ប្រភពព័ត៌មានរាយការណ៍ថា ករណីខាងលើនេះកេីតឡេីងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ឧសភា ២០២០ ត្រង់ចំណុចមុខផ្ទះគ្មានលេខផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះប្រាប់អ្នកយកព័ត៌មានថា
ឈ្មោះ ឆន ឈឿន ភេទប្រុសអាយុ៥១ឆ្នាំ មុខរបរសន្តិសុខឯកជន ប្រពន្ធឈ្មោះ កាន់ ស្រីម៉ៅ ៣៩ មេផ្ទះ ផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ។
ជនរងគ្រោះរៀបរាប់បន្តថា នៅមុន ពេលកើតហេតុ រូបគាត់បានដើរជូនប្រពន្ធមកផ្សារសាំហាន់ ដើម្បីទិញបន្លែសាច់ធ្វើម្ហូប។ លុះពេលពួកគាត់ដើរត្រឡប់មកពីផ្សារវិញទៅផ្ទះ តាមផ្លូវបេតុង១០៥ ខណះពេលមកដល់ផ្លូវអក្សរTជិតដល់ផ្ទះជួល ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿងពណ៍ក្រហម មិនចាំស៊េរី មិនចាំស្លាកលេខ មកក្បែររូបគាត់លូកដៃឆក់យកខ្សែរកគាត់ ដែលពាក់នៅនឹងកដាច់បាត់ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ បន្ទាប់មកពួកគាត់ បានដាក់ពាក្យបណ្តឹងរួចក៏ដេីរទៅកន្លែងកើតហេតុរើសបានបណ្តោងចែកាច់ស្រោបប្លាកទីននៅកន្លែងកើតហេតុ។
អ្វីដែលភ្ញាក់ផ្អើលកាន់តែខ្លាំងគឺ លោក អ៉ីវ ឈុនផេង អធិការរងខណ្ឌឬស្សីកែវ បានឡើងរាយការណ៍តាមវិទ្យុទាក់ទង ទៅកាន់ស្តង់ដារវិទ្យុទាក់ទង ប្រចាំបញ្ជាររបស់ស្នងការនគរបាលរាជធានីភ្នំពេញ វិញថា«មិនមានករណីនេះទេ គឺគ្រាន់តែមានគេលូកដៃច្រឡំតែប៉ុណ្តោះ »ការឆ្លើយនេះ គេហៅថា រាយការណ៍កុហកជូនថ្នាក់លើ ដូចពាក្យចាស់ពោលថា«កន្ទេលធំបន្លំដេក» មានមន្ត្រីបែបនេះ តើសុខទុក្ខកង្វល់របស់ប្រជាពលរដ្ឋទៅជាយ៉ាងណា បើទាំងខ្លួន មិនទទួលព័ត៍មានច្បាស់ និងមិនទាន់ចុះដល់កន្លែងកើតហេតុផងនោះ ហើយលោក អ៉ីវ ឈុកផេងនេះ ដែលគេទទួល ស្គាល់ថា ជាអធិការរងញៀនល្បែង ភ្នាល់ស៊ីសង?
ពាក់ព័ន្ធករណីនេះសមត្ថកិច្ចសមូលដ្ឋាន បានត្រឹមទទួលពាក្យបណ្តឹងជនរងគ្រោះ រួចធ្វេីកំណត់ហេតុស្រាវជ្រាវ និងកំណត់ភិនភាគជនសង្ស័យ តាមឃាត់ខ្លួនជនសង្ស័យកមកផ្តន្ទាទោស ៕អរុណរះ