វៀតណាមអាចនឹងប្តូរសួត អាកាសយានិក ឆ្លងកូវីដ១៩ ធ្ងន់បំផុត

ចែករំលែក៖

ប្រទេសវៀតណាម៖ តាមគេហទំព័រ ស្តីពីជំងឺកូវីដ ១៩ របស់ ក្រសួងក្រសួងសុខាភិបាលវៀតណាម ncov.moh.gov.vn បានផ្សាយថា ៖ វៀតណាម បានខិតខំព្យាបាល អ្នកជំងឺកូវីដ១៩ជនជាតិ អង់គ្លេស ជាអាកាសយានិក វ័យ៤៣ឆ្នាំកម្ពស់ ១,៨៣ ម៉ែត្រ ទម្ងន់១០០គីឡូក្រាម ។ អ្នកជំងឺរូបនេះ បានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដល់ទៅ៣៣ថ្ងៃហើយ។
គណកម្មកា ព្យាបាលកូវីដនិង ក្រុមគ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំ ដើម្បីយកមតិភាគច្រើន ក្នុងការត្រួតពិនិត្យនិងព្យបាលដំណាក់កាលថ្មី។ ជាមួយគ្នានេះ វៀតណាម មិនចង់ឲ្យមានករណីស្លាប់ ដោយកូវីដ១៩នៅក្នុងប្រទេសរបស់ខ្លួន។
បុរសជនជាតិអង់គ្លេស គឺជាអ្នកជំងឺទី៩១ ក្នុងចំណោមករណីឆ្លងទាំង២៨៨នាក់។ រូបនេះបានឆ្លង COVID-19 ពីរង្គសាលមួយកន្លែងក្នុងទីក្រុងហូជីមិញ។ មនុស្សច្រើនជាង៤ពាន់នាក់ ត្រូវបានកំណត់ថា ជាប់ពាក់ព័ន្ធករណីឆ្លងជាចង្កោមមួយនេះ ប៉ុន្តែលទ្ធផលធ្វើតេស្តបង្ហាញថា មានអ្នកឆ្លងតែ១៨នាក់ប៉ុណ្ណោះ។
ខណៈអ្នកជំងឺឯទៀតបានសះស្បើយជាបន្តបន្ទាប់ អ្នកបើកបរយន្តហោះរូបនេះ បែរជាមានអាការមិនធូរស្រាល និងត្រូវការឧបករណ៍ជំនួយដើម្បីបន្តជីវិត។ ក្រុមគ្រូពេទ្យ វៀតណាម នឹងរៀបចំប្តូរសួត ។ នៅពេលនេះដែរសារព័ត៌មាន វៀតណាម បានផ្សាយថា៖ មានមនុស្ស១០នាក់ ស្ម័គ្រចិត្តបរិច្ចាគសួតរបស់ពួកគេដើម្បីសង្គ្រោះជីវិតពីឡុតជនជាតិអង់គ្លេសម្នាក់នេះ ប៉ុន្តែគ្រូពេទ្យរដ្ឋបានបដិសេធ។ សួតរបស់អ្នកជំងឺម្នាក់នេះ ដំណើរការតែ១០ភាគរយប៉ុណ្ណោះ ហើយត្រូវពឹងផ្អែកលើឧបករណ៍សង្គ្រោះ។
ពាក់ព័ន្ធថ្លៃចំណាយវិញ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានចំណាយលុយច្រើនជាង៥ពាន់លានដុង (ប្រមាណ២០ម៉ឺនដុល្លារ) ។
សូមបញ្ជាក់ថា៖ ការផ្សាំសួត ជាវិធីសាស្ត្រ មួយដែលប្រើលើអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ ព្រោះសួតរបស់ពួកគេភាគច្រើន មិនអាចដំណើរការដូចធម្មតា ឬរងការប៉ះពាល់ដោយវីរុស។ កាលពីខែមីនា ចិនបានប្រកាសជោគជ័យក្នុងការប្រើប្រាស់វិធីសាស្ត្រនេះលើអ្នកជំងឺខ្លួន៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print