ភ្នំពេញ៖ ទំនាក់ទំនងរវាងពិធីករ លោក ជា វិបុល និងដៃគូ កែវ ចាន់និមល បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីដំណឹងស្នេហាក្រៅឆាកមួយនេះបានផ្ទុះឡើងពេញកន្លែងការងាររបស់ពួកគេ។ កាន់តែខ្លោចចិត្តអាណិតគង់ សុជាតិ គឺក្រោយពីពិធីការិនីរូបនេះបានធ្លាក់ខ្លួនឈឺនិងត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។
រឿងរ៉ាវស្នេហា លោក ជា វិបុល និងដៃគូ កែវ ចាន់និមល ត្រូវបានអ្នករួមការងារនិយាយពីមាត់មួយទៅមាត់មួយ ខណៈគង់ សុជាតិ ក៏ទទួលដំណឹងនេះរហូតស្វែងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំទូរទស្សន៍ហង្សមាសឲ្យជួយបំបែកពួកគេចេញពីគ្នា ពោលគឺការចាប់ដៃគូជាពិធីកររបស់ពួកគេត្រូវបានបញ្ចប់។ កាន់តែភ្ញាក់ផ្អើលក្រោយពីគេលេចដំណឹងបន្ថែមថា អ្នកនាងគង់ សុជាតិ ជាភរិយាបានធ្លាក់ខ្លួនឈឺព្រោះតែជួបរឿងស្នេហាដែលគ្រាំគ្រាមួយនេះ រហូតដេកទួញយំគ្មានកម្លាំង និងត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ឯកជនមួយផងដែរ។ ទោះជាយ៉ាងណាគេឃើញវត្តមានស្វាមីនាង គឺលោក ជា វិបុល បានទៅមើលថែនិងលួងលោមនាងដោយផ្ទាល់។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីពិធីករទាំង៣រូបខាងលើនៅឡើយទេ ប៉ុន្តែ ប្រភពពីអ្នកជិតដិតពួកគេបានលើកឡើងថា អ្នកនាង គង់ សុជាតិ ស្រលាញ់ស្វាមីខ្លាំង ដែលសុខចិត្តផ្លាស់ប្តូរកន្លែងការងារពីមួយកន្លែងទៅមួយកន្លែងដើម្បីនៅជាប់កៀកកិតជិត លោកជា វិបុលជាស្វាមី និងក្រោយពីលេចចេញដំណឹងអំពីទំនាក់ទំនងស្នេហ៍នេះអស់ជិត២ឆ្នាំមកហើយ។ ប្រភពថា គង់ សុជាតិ ដឹងពីអត្តចរិកស្វាមីដែលមានពាក្យសម្តីផ្អែម ដែលងាយនឹងធ្វើឲ្យនារីជាច្រើនលង់ស្នេហ៍ ហើយមុនពេលរឿងស្នេហានេះផ្ទុះចេញអ្នកនាងក៏ព្យាយាមនៅកៀកកិតជិតប្តី ដែលពេលខ្លះនាងស្នើឲ្យអ្នកផលិតកម្មវិធីរៀបចំឲ្យនាងនិងស្វាមីចាប់ដៃគូជាពិធីករផងដែរ៕
ដោយ វឌ្ឍនា