គណៈកម្មាធិការអូឡាំពិកអន្តរជាតិផ្តល់ថវិកា៨០០លានដុល្លារសម្រាប់ផលប៉ះពាល់ហិរញ្ញវត្ថុកីឡាអូឡាំពិកនៅជប៉ុន

ចែករំលែក៖

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) បានត្រៀមថវិកាចំនួន៨០០ លានដុល្លារដើម្បីជួយដល់ផលប៉ះពាល់ហិរញ្ញវត្ថុធ្ងន់ធ្ងរដែលបណ្តាលមកពីការពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនឆ្នាំ២០២០ ។

អ្នករៀបចំកម្មវិធីនឹងទទួលបានប្រាក់ចំនួន ៦៥០ លានដុល្លារបន្ទាប់ពីព្រឹត្តិការណ៍ប្រកួតរដូវក្តៅនេះ ត្រូវបានពន្យារពេលមួយឆ្នាំដោយសារជំងឺ Covid-19 បានរាតត្បាតយ៉ាងខ្លាំងនៅទូទាំងពិភពលោក។

ថវិកាចំនួន ១៥០ លានដុល្លារផ្សេងទៀតនឹងត្រូវបែងចែកជាប្រាក់កម្ចី សម្រាប់សហព័ន្ធកីឡាអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកដែលមានបញ្ហាលំហូរសាច់ប្រាក់។

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) បាននិយាយថា “នឹងមានការកាត់បន្ថយហិរញ្ញវត្ថុក្នុងស្ថានការណ៍តម្រូវឱ្យមានការសម្របសម្រួលវាទាមទារការលះបង់ពីមនុស្សគ្រប់គ្នា ។ យើងមិនខ្ជះខ្ជាយដើម្បីកាត់បន្ថយការចំណាយ ខណៈត្រូវរក្សាស្មារតីនៃការប្រកួតនិងគុណភាពនៃការប្រកួតកីឡាសម្រាប់អត្តពលិកជាពិសេស”។

លោក Thomas Bach បានបដិសេធមិនធ្វើការប៉ាន់ស្មានថា តើនឹងមានការពន្យារពេល ឬការលុបចោលបន្ថែមទៀតទេប្រសិនបើវ៉ាក់សាំងសម្រាប់ជំងឺ Covid-19 មិនត្រូវបានរកឃើញមុនព្រឹត្តិការណ៍ឆ្នាំក្រោយដែលគ្រោងនឹងដំណើរការពីថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២១?

លោកមានប្រសាសន៍ថា “ យើងមានរយៈពេល ១ ឆ្នាំនិង ២ ខែទៀត ដូច្នេះវាលឿនពេកហើយក្នុងការទាញសេចក្តីសន្និដ្ឋានណាមួយ” ។

នាយកប្រតិបត្តិកីឡាអូឡាំពិកលោក Christophe Dubi បានពិពណ៌នាអំពីការងារដើម្បីធានាកន្លែងសម្រាប់ការប្រកួត, កន្លែងប្រព័ន្ធផ្សព្វផ្សាយ និងសណ្ឋាគារដែលជាការលំបាកខ្លាំង ប៉ុន្តែលោកអះអាងថា វាកំពុងដំណើរការទៅមុខយ៉ាងល្អ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print