រដ្ឋាភិបាលអង់គ្លេសអនុញ្ញាតឲ្យការប្រកួតបាល់ទាត់ត្រឡប់មកវិញនៅខែមិថុនា

ចែករំលែក៖

រដ្ឋាភិបាលប្រទេសអង់គ្លេសបានប្រកាសថា ខ្លួនកំពុងបើកទ្វារសម្រាប់ការវិលត្រឡប់មកវិញនៃបាល់ទាត់អាជីពនៅប្រទេសអង់គ្លេសក្នុងខែមិថុនាខាងមុខ។

រដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេសលោក Oliver Dowden បាននិយាយថា កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ជាមួយសមាគមកីឡាបាល់ទាត់លីកកំពូលអង់គ្លេស និងលីកបាល់ទាត់អង់គ្លេសបានដំណើរការតាមផែនការប្រកបដោយភាពវិជ្ជមាន ។

លោកបានបន្ថែមថា ផែនការសម្រាប់កីឡានេះគួរតែបន្ត “រួមបញ្ចូលទាំងការបើកទូលាយសម្រាប់អ្នកគាំទ្រដើម្បីមើលការផ្សាយបន្តផ្ទាល់” ។

ជាមួយគ្នានេះដែរមន្ត្រីនៃក្រសួងសុខាភិបាលអង់គ្លេសបាននិយាយថា ការវិលត្រឡប់ណាមួយនឹងមានភាពយឺតយ៉ាវ ប្រសិនបើស្ថានភាពប្រទេសមិនទាន់នឹងនរលើការការពារវីរុសកូរ៉ូណា។

ក្របខ័ណ្ឌ Premier League បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពី“ការចាប់ផ្តើមគម្រោងឡើងវិញ” និងសង្ឃឹមថានឹងមានសកម្មភាពឡើងវិញនៅថ្ងៃទី១២ ខែមិថុនាដោយការប្រកួតធ្វើឡើងដោយបិទទ្វារមិនមានអ្នកគាំទ្រក្នុងកីឡដ្ឋានឡើយ ។

លោក Dowden បាននិយាយថា “យើងទាំងអស់គ្នាបានព្រមព្រៀងគ្នាថា យើងនឹងឈានទៅមុខប្រសិនបើវាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះហើយសុខភាពនិងសុខុមាលភាពរបស់កីឡាករ គ្រូបង្វឹក និងបុគ្គលិកត្រូវមកមុនគេ ។ ពេលនេះវាអាស្រ័យលើអាជ្ញាធរ បាល់ទាត់ក្នុងការយល់ព្រមនិងបញ្ចប់ព័ត៌មានលម្អិតនៃផែនការរបស់ពួកគេហើយមានសុឆន្ទៈរួមគ្នាដើម្បីសម្រេចបានសម្រាប់អ្នកគាំទ្រសហគមន៍បាល់ទាត់និងប្រទេសជាតិទាំងមូល។ រដ្ឋាភិបាលនិងអ្នកជំនាញវេជ្ជសាស្រ្តរបស់យើងនឹងបន្តផ្តល់ការណែនាំ និងការគាំទ្របន្ថែមទៀត” ។

លោកបានបន្ថែមទៀតថា ផែនការវិលត្រឡប់គួរតែ ធានាបាននូវហិរញ្ញវត្ថុពីការបន្តការប្រកួតនេះគាំទ្រដល់ក្រុមគ្រួសារបាល់ទាត់ទាំងមូល ។

ការប្រជុំបន្ទាប់នៃក្លិបនៅ Premier League នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្តាហ៍ក្រោយនៅពេលដែលកីឡាករកំពូល ៗ អាចនឹងវិលត្រឡប់ទៅ ហ្វឹកហាត់ជាក្រុមដំបូងដែលទីលានហ្វឹកហាត់ត្រូវនៅដាច់ដោយឡែកពីប្រជុំជន។

រហូតមកដល់ពេលនេះកីឡាបាល់ទាត់ត្រូវបានកំណត់ចំពោះការហ្វឹកហាត់ជាលក្ខណៈបុគ្គល ប៉ុន្តែប្រធានលីកក្នុងក្របខ័ណ្ឌ Premier League សង្ឃឹមថា ការហ្វឹកហាត់ដំបូងរបស់ក្រុមក្រោម គោលការណ៍ណែនាំយ៉ាងតឹងរឹង និងកំណត់ត្រឹម៧៥នាទីអាចនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print