ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តដែនដឹកដីមួយគ្រឿងបើកបុកពីក្រោយនិងកិនកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ4កែងផ្លូវអូឌឹមកប់ស្រូវ ភូមិជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល។
ស្ត្រីរងគ្រោះឈ្មោះទី ចន្នី អាយុ47មុខរបរលក់ដូរ ស្នាក់នៅភូមិខ្វាវ សង្កាត់ត្រពាំងក្រសាំងមាន ស្រុកកំណើតភូមិព្រែកត្រល ឃុំសន្ទុក ស្រុកសន្ទុក ខេត្តកំពងធំជិះម៉ូតូគុបជ្រុងC90 ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញៈ1BC.7147។
ប្រភពពីកន្លែងកើតបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ4ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនបានបុកស្រ្តីរូបនោះពីខាងក្រោយបណ្តាលអោយកិនបែកទ្រូងស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះវាស់វែង លើកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំសាច់ញាតិយកឯកសារមកទទួលយកទៅវិញ ដោយឡែកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕
...
ដោយ៖ សុខាសែនជ័យ