ក្រុម​និយោជក​ស្នើ​៧​ចំណុច​ទាក់ទង​នឹង​ច្បាប់​សហជីព​

ចែករំលែក៖

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​មាន​លក្ខខណ្ឌ​៧​ចំណុច​ ដែល​ក្រុម​សម្ព័ន្ធ​និយោជក​ និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ស្នើ​ទៅ​កាន់​គណៈកម្មការ​ចំពោះ​កិច្ច​រដ្ឋសភា​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោយ​ពី​គណៈ​ក​ម្មា​ការ​ចំពោះ​កិច្ច​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​គ្នា​២​ដង​ពិភាក្សា​ទៅ​លើ​ដំណើរ​របស់​ក្រុម​សហជីព​។​

IMG_0791

​សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​កិច្ច​ជំនួប​មួយ​រវាង​លោក​ប៉ែន​បញ្ញា​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​សម្ព័ន្ធ​និយោជក​ និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ដែល​មាន​លោក​វ៉ា​ន​ សូ​អៀង​ ជា​តំណាង​ដែល​គេ​ដឹង​ថា​ ជា​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នា​វិមាន​រដ្ឋសភា​ ។​

​លោក​សុខ​ ឥ​សាន្ត​ តំណាង​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ភាគី​នៃ​សមាគម​រោងចក្រ​បាន​ដាក់​សំណើរ​ជូន​គណកម្មការ​នីតិកម្ម​រដ្ឋសភា​ ចំនួន​៧​ចំណុច​ស្មើ​៧​មាត្រា​ នៅ​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​ ។​ គណៈកម្មការ​ កិច្ច​រដ្ឋសភា​ នឹង​លើកយក​បញ្ហា​ទាំងអស់​របស់​សមគម​រោងចក្រ​ទៅ​ពិភាក្សា​ផ្ទៃក្នុង​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​លោក​សុខ​ ឥ​សាន​ ឲ្យ​ដឹង​ដែរ​ថា​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​បាន​ចំនួន​១១​មាត្រា​ គឺ​ពី​មាត្រា​១៣​ ដល់​មាត្រា​២៤​ ។​ លោក​បញ្ជាក់​ថា​ ៨​ចំណុច​នៅ​ក្នុង​១១​មាត្រា​ដែល​បាន​ពិភាក្សា​មាន​៧​ចំណុច​ភាគី​ទាំង​ពីរ​បាន​យល់​ស្របគ្នា​ ។​

​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​៧​ចំណុច​ដែល​ស្នើ​ពេល​នេះ​មាន​ចំណុច​សំខាន់ៗ​ដូច​ជាទី​១-​ត្រង់​មាត្រា​១០​ ភាគី​ន​យោជក​ស្នើ​សុំ​ឲ្យ​មានការ​កែប្រែ​នូវ​ការ​កម្រិត​ចំនួន​កម្មករនិយោជិត​ ក្នុង​ការ​ចូលរួម​បង្កើត​សហជីព​ ។​ ត្រូវ​បង្កើត​ឡើង​ដោយ​កម្មករនិយោជិត​យ៉ាងតិច​២០​ភាគរយ​នៃ​ចំនួន​កម្មករនិយោជិត​សរុប​,​ ទី​២-​មាត្រា​១៣​លក្ខន្តិកៈ​របស់​ឬ​សមាគម​និយោជក​ណា​ដែល​ស្នើ​សុំ​ចុះបញ្ជី​ត្រូវ​បង្កើត​ចំនួន​កូរ៉ុម​ប្រជុំ​ចំនួន​ភាគច្រើន​ដាច់ខាត​ (​យ៉ាងតិច​៥០​ភាគរយ​បូក​១)​ ,​ លក្ខខណ្ឌ​តម្រូវ​ឲ្យ​មានការ​បោះ​ឆ្នោត​ជា​សំងាត់​ដោយ​សំឡេង​យ៉ាង​៥០​ភាគរយ​បូក​១​ ដែល​ចំណុច​ទាំងនេះ​ក្រុម​សហជីព​លើក​ឡើង​ថា​មានការ​រិ​ត​ត្បិត​ក្នុង​ការ​បង្កើត​សហជីព​ន​មិ​ង​ចុះបញ្ជី​ជាដើម​។​

​ក្រុម​និយោជក​ក៏​ស្នើ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​កែសម្រួល​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តី​ពី​សហជីព​ដោយ​ទាមទារ​ឲ្យ​មានការ​រឹត​បន្តឹង​ការ​កំណត់​ចំនួន​សមាជិក​ដែល​អាច​បង្កើត​សហជីព​មូលដ្ឋាន​បាន​នៅ​តាម​សហគ្រាស​និង​ស្នើ​ឲ្យ​ក្រសួង​ការងារ​មាន​អំណាច​ក្នុង​ការ​ព្យួរ​បញ្ជី​កា​របស់​សហជីព​។​

​លោក​វ៉ា​ន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រិ​ង​ចក្រ​កាត​នៅ​កម្ពុជា​មាន​ប្រសាសន​បញ្ជាក់​ថា​នេះ​ជា​ជំនួប​ពិភាក្សា​ល្អ​រវាង​គណកម្មការ​នីតិកម្ម​សភា​ជាមួយ​តំណាង​សមាគម​រោងចក្រ​កម្ពុជា​ដើម្បី​លើ​នូវ​បញ្ហា​កង្វល់​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ដែល​ស្ថិត​នៅ​ក្នុង​ការ​ពិ​ក្សា​គណកម្មការ​រដ្ឋសភា​ ។​

​លោក​បញ្ជាក់​ថា​ ការ​ស្នើ​នេះ​គឺជា​ការ​ចូលរួម​លើ​កំពស់​សិទ្ធិ​សេរី​ព​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​ដែល​ស្រប​តាម​ច្បាប់​សហជីព​ដោយ​ចង់​ឲ្យ​មាន​តំណាង​២០​ភាគរយ​ក្នុង​ចំណោម​កម្មករ​នៃ​រោងចក្រ​សហគ្រាស​ដោយ​សុំ​ឲ្យ​ចែង​ក្នុង​ច្បាប់​សហជីព​ ។​

​លោក​បន្ត​ថា​ នៅ​កម្ពុជា​រោងចក្រ​៨០​ភាគរយ​ គោរព​ច្បាប់​តែ​ការ​ធ្វើ​បាតុកម្ម​កូដកម្ម​កន្លង​មក​នៅ​តែ​មាន​ច្រើន​ព្រោះ​ខាង​សហជីព​ចង់បាន​លុយ​ ។​ លោក​មាន​ប្រសា​ស​ន៏​ទៀត​ថា​ ឥឡូវនេះ​អ្នក​វិនិយោគ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នឹង​ស្បែកជើង​កំពុង​តែ​រង់ចាំ​មើល​ច្បាប់​សហជីព​ដែល​សភា​អនុម័ត​បើ​ច្បាប់​នោះ​ល្អ​អ្នក​វិនិយោគទុន​គេ​នឹង​ចូល​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន​៕

IMG_0788

IMG_0786

IMG_0785

IMG_0795

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print