សូមចូលរួម ការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិ កម្ពុជាយើង

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ និងត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចូលខ្លួនមកសុំទោសសាធារណជននិងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០ កន្លងទៅនោះ ឃើញថា ពលរដ្ឋជាច្រើន គាំទ្រនូវវិធានការ ការពារ និងអភិរក្ស។
ជាមួយគ្នានោះ ក៏សូមកុំប្រព្រឹត្តបទល្មើសបរបាញ់សត្វ និងកុំបរិភោគសាច់សត្វព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិ​និងការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ ដូចជាសត្វកេងកង Hornbill គឺជាប្រភេទសត្វកម្រជិតផុតពូជ ហើយបច្ចុប្បន្ននេះគេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំក្រវាញ តំបន់ភាគខាងកើតនៃប្រទេសកម្ពុជាជាដើម។
ថ្មីៗនេះសត្វទន្សោង២ក្បាលក៏ត្រូវបាញ់សម្លាប់ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី នៃភូមិសាស្ត្រក្រុមហ៊ុន លឹម រ៉ូយ៉ាល់ មិនទាន់រកមុខ ក្រុមព្រានព្រៃឃើញនៅឡើយ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានប្រាប់អង្គភាព«នគរដ្រេហ្គន»ថា៖ ករណីបាញ់សម្លាប់សត្វទន្សោងនោះ ខាងជំនាញបានចុះធ្វើការស្រាវជ្រាវហើយ ព្រោះជារឿងបទល្មើសធ្ងន់ធ្ងរបំផុត ។ ដោយឡែកនៅខេត្តឧត្តរមានជ័យ មានអាខោន ហ្វេសប៊ុកមួយ ឈ្មោះថា៖ «Prum Bunrit សរសេរពីរឿងឡាន (ខម) បាញ់សត្វទន្សោងនៅខេត្តឧត្តរមានជ័យ ហើយដាក់រូបសត្វទន្សោងងាប់នៅខេត្តមណ្ឌលគិរី ជារឿងមួយដែលបង្ហោះមិនត្រឹមត្រូវ តែកម្លាំងជំនាញនៅតែបន្តស្រាវជ្រាវផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print