ស្ត្រីម្នាក់ចង.កសម្លាប់ខ្លួនសង្ស័យគ្មានលុយបង់ធានាគារឯកជននៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងផ្ទះធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលយ៉ាងច្រើនកកកុញកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងែទី១៨ ខែមករា ឆ្នាំ២០១៦ស្ថិតក្នុងភូមិតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សង្ស័យជំពាក់ប្រាក់ធនាគារគ្មានលុយបង់។

IMG-20160118-WA0009 (1)

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា ស្ត្រីដាច់ចិត្តចង.កសម្លាប់ខ្លួនមានឈ្មោះ ចាន់ ភាគ អាយុ៤៧ឆ្នាំមានមុខរបរកសិករមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

បើតាមក្រុមគ្រួសារស្ត្រីខាងលើបានអោយដឹងថា ម្ដាយរបស់គាត់មានមុខរបរធ្វើស្រែប៉ុន្តែដោយមានជីវភាពខ្វះខាតក៏បានទៅខ្ចីលុយពីធានាគារអេស៊ីលីដាចំនួន៧ពាន់ដុល្លាដើម្បីរកស៊ីនិងទុកទិញសម្ភារៈកសិកម្មនិងរបស់របរផ្សេងៗប្រមាណជាជិតមួយឆ្នាំមកហើយ។

ប្រភពបន្តថា ក្រោយមកការរកស៊ីមិនសូវកាកកបនិងធ្វើស្រែចំណាយច្រើនរហូតធ្វើអោយគាត់អង្គុយយំតែម្នាក់ឯងដោយក្រុមគ្រួសារសួរគាត់ក៏ឆ្លើយថាពិបាកចិត្តណាស់ព្រោះជិតដល់ថ្ងៃបង់លុយកាលធានាគារហើយ។

ប្រភពបន្តថា លុះមុនពេលកើតហេតុក្រោយពីហូបបាយរួចម្ដាយក៏បានឡើងទៅលើផ្ទះសំរាកដូចរាល់ដងដោយមិនបានចាប់អារម្មណ៏អ្វីនោះទេលុះនៅវេលាម៉ោង៤ទាបភ្លឺក៏មានការភ្ញាក់ផ្អើលខណៈឃើញម្ដាយចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកខាងជើងផ្ទះនិងខ្សែចងគោស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចក៏ដូចជាសមត្ថកិច្ចជំនាញក៏មកពិនិត្យសាកសពពិតជាចង.កសម្លាប់ខ្លួនប្រាកដមែនព្រមទាំងប្រគល់ទៅអោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print