លោក នុត ពុធដារ៉ា សំណេះសំណាល និងពិនិត្យមើលផ្លូវនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស

ចែករំលែក៖

ភ្នំពេញ៖ ​ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ ចុះពិនិត្យមើលផ្លូវបេតុងមួយខ្សែ ក្នុងភូមិព្រែកកំពឹស និងសំណេះសំណាលសួរសុខទុក្ខជាមួយ​ប្រជាពលរដ្ឋភូមិព្រែកថ្លឹង និងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស។

image1 (1)

​ផ្លវបេតុងដែលបានចុះពិនិត្យនាព្រឹកនេះ ជាផ្លូវបេតុងឆ្អឹងដែក ០១ខ្សែ ប្រវែង ៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹសស្ថិតក្នងគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៥ ដែលបានបើកការដ្ឋានស្ថាបនា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ហើយបានស្ថាបនារួច និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នាពេលកន្លងមក។

​លោកអភិបាលខណ្ឌក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋ បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងបានផ្សព្វផ្សាយអំពីការសម្រេចរបស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ​កាន់កាប់ដីធ្លីពីឪពុកម្តាយ ជីដូនជីតា ទៅកូនចៅ ឬប្តីប្រពន្ធ ការកាត់ឈ្មោះម៉ូតូដែលបានទិញបន្តគ្នា និងការអនុគ្រោះចំពោះអ្នកដែលគ្មាន​ប័ណ្ណបើកបរម៉ូតូចាប់ពី​១២៥CCចុះ ជាដើម។

​បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកកំពឹស និងជាអ្នកទទួលផលដោយផ្ទាល់ពីផ្លូវបេតុងថ្មីមួយខ្សែនេះ បានធ្វើការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសង្កាត់ ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ ​លើការលំបាក បញ្ហានានារបស់ពួកគាត់ ព្រមទាំងបានដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា៕

image2 (1)

image4 (1)

image3 (1)

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print