មុននេះបន្តិចកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំចាប់រថយន្តដឹកឈើរបស់ឧកញ៉ាថៃបានចំនួន៣ឡានយីឌុបពេលបើករត់គេច

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ឧកញ៉ា វ័ន ប៊ុនថៃ ហៅឧកញ៉ាថៃពិតជាប្រហើនមែនបានឲ្យបក្ខពួករបស់ខ្លួនដឹកឈើប្រណីតចំនួន៣ឡានយីឌុបចេញពីខេត្តត្បូងឃ្មុំបម្រុងឆ្លងទៅប្រទេសវៀតណាមតាមច្រកទឹកដីខេត្តព្រែវែងប៉ុន្តែត្រូវបានសមត្ថកិច្ចក្របួចចាប់ជាប់។

រថយន្តយីឌុបមួយគ្រឿងត្រូវបានចាប់នៅចំណុចស្រុកអូ​រាំងឪ ខេត្តត្បូងឃ្មុំ និង២គ្រឿងទៀតត្រូវបានសមត្ថកិច្ចដេញប្រម៉ាញ់តាមចាប់នៅឃុំកណ្តៀងរាយ ស្រុងស្វាយអន្ទរ ខេត្តព្រែវែង បន្ទាប់ពីព្យាយាមបើកគេច។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ហើយសមត្ថកិច្ចត្រូវនាំរថយន្តដឹកឈើទាំងនេះមកកាន់ខេត្តត្បូងឃ្មុំក្រោមការគ្រប់គ្រងរបស់កម្លាំងកងរាជអាវុធហត្ថ៕

12562364_951076444947416_1036147013_o

12546052_951076438280750_1926193443_o

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print