ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦សមត្ថកិច្ចនគរបាលបាវិតបានចុះពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋានរបស់ខ្លួនដើម្បីលុបបំបាត់ក្មែងទំនើងអំពើលួចប្លន់ការប្រើប្រាស់គ្រឿងញៀន ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតបានអោយដឹងថា កាចុះពង្រឹងសន្តិសុខសណ្នាប់សាធារណៈនេះធ្វើទ្បើងទៅតាមគោលដៅសំខាន់ៗដូចជា ផ្ទះសំណាក់ ក្លឹបកំសាន្ត និងផ្ទះជូលទីប្រជុំជន ។ល។
ហើយមិនតែប៉ុណ្តោះកម្លាំងនគរបាលតែងតែចុះល្បាតពេលយប់ដើម្បីលុបបំបាត់ក្មែងទំនើងអំពើលួចប្លន់ការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតអោយអស់ពីមូលដ្នាន ។
ប្រភពដដែលបានបន្តទៀតថា រយៈកាលកន្លងមកនេះសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់នៅសង្កាត់បាវិតមានការស្ងប់ស្ងាត់នេះក៏ដោយសារមានការនាំនិងដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកស្នងការនគរបាលខេត្តអោយធ្វើយ៉ាងណាត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ននិងមានលើកទឹកចិត្តដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលណាដែលមានស្នាដៃក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរផងដែរហើយការពង្រឹងសន្តិសុខនេះគឺធ្វើជាប្រចាំ ។
សមត្ថកិច្ចនគរបាលក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅមូលដ្នានសង្កាត់បាវិតទាំងអស់ត្រូវចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ទាំងអស់គ្នាគឺដើម្បីអោយមូលដ្នានរបស់ខ្លួនរស់នៅដោយសុខសាន្តជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ៕
ដោយ៖ យឹម សុថាន