២នាក់បងប្អូនលង់ទឹកទន្លេមានគេជួយទាន់ម្នាក់លង់ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងប្រុស២នាក់បងប្អូនបង្កើតនាំគ្នាចុះងូតទឹកទន្លេមេគង្គក្រោមដែលមានចម្ងាយពីផ្ទះប្រមាណ៣០០ម៉ែត្រ ខណៈកំពុងងូតលេងយ៉ាងសប្បាយនោះក៏បានដើរជ្រុលជើងទៅកន្លែងមានជម្រៅជ្រៅ បណ្តាលឲ្យលង់ទឹកទាំង២នាក់បងប្អូន ។ ភ្លាមៗនោះប្រជាពលរដ្ឋដែលទៅបិទជ័រទូកនៅក្បែរនោះបានចុះទៅជួយសង្គ្រោះបានម្នាក់ គ្រាដែលក្មេងប្រុសជាប្អូនបានលង់ទឹកលិចបាត់ខ្លួន ។

IMG-20160118-WA0018

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិថ្មគរ  ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់នោះមានឈ្មោះ ឈាង ដាវីត ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្ននៅជាមួយជីដូននៅភូមិថ្មគរ ឃុំភថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។ ចំណែកឯក្មេងប្រុសដែលរួចផុតពីការស្លាប់នោះមានឈ្មោះ ឈាង វិរៈ ភេទប្រុស អាយុ១១ឆ្នាំ ជាបងបង្កើតរបស់ក្មេងប្រុសរងគ្រោះខាងលើនេះ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុក្មេងប្រុសទាំង២នាក់បងប្អូនបង្កើតខាងលើនេះបានបបួលគ្នាទៅងូតទឹកទន្លេមេគង្គក្រោម ដែលមានចម្ងាយពីផ្ទះប្រមាណ២៣០ម៉ែត្រ ។ ពេលទៅដល់ក្មេងប្រុសទាំង២នាក់បានចុះងូតទឹកលេងជាធម្មតាដូចសព្វមួយដង ខណៈកំពុងតែលេងភ្លេចខ្លួនកុមារាទាំង២នាក់បានដើរទៅកន្លែង ដែលមានកម្ពស់ទឹកជ្រៅទើបបណ្តាលឲ្យលង់ទាំង២នាក់តែម្តង ។

ភ្លាមៗនោះឈ្មោះ ម៉ៅ ធុល ភេទប្រុស អាយុ២៥ឆ្នាំ ដែលជាអ្នកភូមិជាមួយគ្នាកំពុងបិទជ័រទូកឃើញ ក៏លោតចុះទៅជួយក្មេងទាំង២នាក់ តែជាអកុសលជួយបានតែម្នាក់ ខណៈដែលម្នាក់ទៀតលង់ទឹកលិចបាត់ខ្លួនទៅហើយ ។ ក្រោយមកក្រុមគ្រួសារបានជួលអ្នកនេសាទត្រីឲ្យមុជទឹករាវរកសាកសពក្មេងប្រុសរងគ្រោះ ស្រង់មកលើគោកធ្វើបុណ្យតាមប្រពៃណី ៕

IMG-20160118-WA0017

ដោយ៖ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print