ពេលប្រឡងយកបណ្ណបើកបរត្រូវការឯកសារអ្វីខ្លះ..?

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានផ្តល់ជាព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋ ងាយៗយល់ពី ពេលប្រឡងយកបណ្ណបើកបរត្រូវការឯកសារអ្វីខ្លះ..? ក្នុងនោះបានបញ្ជាក់អោយដឹង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះថា៖ ដើម្បីដាក់ពាក្យប្រឡងយកបណ្ណបើកបរបានបងប្អូនយើងត្រូវមានឯកសារ៖
១-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២-លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ឬនៅមណ្ឌលសុខភាពដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល)
៣-រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)
៤-និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។
សម្រាប់ទីតាំង៖ (ភ្នំពេញ)នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨) និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត
(ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)។ ពេលវេលាផ្តល់សេវា៖
– ថ្ងៃចន្ទ ដល់ សៅរ៍
– ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច ។
ទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង (Cambodia Driving Rules) ៖
– App Store: https://dr.mpwt.gov.kh/ios
– Play Store: https://dr.mpwt.gov.kh/android
មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 015 92 90 90 | 085 92 90 90 | 067 92 90 90 ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print