លួចម៉ូតូពីស្រុកជលគិរី សមត្ថកិច្ចដេញចាប់បានៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចដេញតាមចាប់ជាបន្ទាន់ បន្ទាប់ពីជនសង្ស័យរូបនេះបើកម៉ូតូដែលលួចបានព្យាយាមគេចពីសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៦ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ យឿន សុខមាន ភេទប្រុស អាយុ ២២ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៦ ប្រជាពលរដ្ឋ ឈ្មោះ នូ សេងហ៊ុន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មុខរបរកសិករ បានបាត់ម៉តូ១គ្រឿង ម៉ាកMBSRYX ស្លាកលេខភ្នំពេញ ១JT- ៥៥៣០ ពណ៌ស ពីផ្ទះរបស់គាត់។ ក្រោយពីបាត់ម៉ូតូម្ចាស់ម៉ូតូរូបនេះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយស្រាវជ្រាវនិងតាមចាប់ខ្លួនជនសង្ស័យ ។ ក្រោយពីជនសង្ស័យលួចម៉ូតូបាន ក៍ប្រញាប់ប្រញាល់ជិះម៉ូតូចេញពីឃុំពាមឆ្កោក ដើម្បីមកខេត្តកំពង់ឆ្នាំង តែពេលមកដល់ឃុំកំពង់អុស ស្រុកជលគីរី ជនសង្ស័យបានឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដាក់គោលដៅត្រួតពិនិត្យធ្វើឲ្យជនសង្ស័យមានការភ័យខ្លាច បានទុកម៉ូតូចោល រួចរត់គេចពីកម្លាំងសមត្ថកិច្ច ។ ដោយសារម៉ូតូនេះមានភិនភាគដូចបណ្តឹងរបស់ប្រជាពលរដ្ឋ សមត្ថកិច្ចក៏តាមចាប់ជនសង្ស័យតែម្តង រហូតដល់ម៉ោង៩និង៣០នាទីយប់ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន រួចបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ÷ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print