ប្រសើរណាស់! អ្នកជំងឺកូវីដ១៩ ក្នុងប្រទេសចិន នៅសល់តែ ៨២នាក់ប៉ុណ្ណោះកំពុងព្យាបាល

ចែករំលែក៖

ប្រទេសចន៖ ចិនមានចំនួនអ្នកឆ្លងកូវីដ១៩សរុបមានដល់ទៅ៨២ ៩៥៤នាក់ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី ១៨ ខែឧសភា ចិននៅមានអ្នកជំងឺតែ៨២នាក់ប៉ុណ្ណោះកំពុងបន្តព្យាបាល តាមមន្ទីរពេទ្យនានា ។
តាមគេហទំព័រ Worldometers.info នៅថ្ងៃទី១៨ខែឧសភា គិតដល់ម៉ោង១១ថ្ងៃនេះ នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ ១៩ ដល់ទៅជាង៤.៨លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង៣១៦ពាន់នាក់ និងជាសះស្បើយជិត១,៩លាននាក់។
ចិនជាប្រទេសដែលមានអ្នកឆ្លងមុនគេ ពេលនេះបានព្យាបាលជាសះស្បើយជិត១០០ភាគរយហើយ ដោយនៅដល់អ្នកជំងឺកូវីដ១៩ តែ៨២នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺ៨២ ៩៥៤នាក់ ប៉ុន្តែក៏មានអ្នកស្លាប់ ៤៦៣៤នាក់ ផងដែរ ។
ក្នុងរបាយការណ៍នាថ្ងៃចន្ទនេះ របស់ក្រសួងសុខាភិបាលចិន បានបង្ហាញថា
អ្នកជំងឺ COVID-19ចំនួន ១១នាក់ទៀត ទើបតែបានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជំងឺសរុបដែលបានត្រឡប់ទៅផ្ទះវិញកើនដល់៧៨,២៣៨នាក់។ សម្រាប់ចំនួនអ្នកឆ្លងថ្មី ដែលត្រូវបានរាយការណ៍នៅថ្ងៃចន្ទនេះ គឺមាន៧នាក់ ក្នុងនោះ៤នាក់ជាករណីនាំចូល ធ្វើឲ្យចំនួនអ្នកដែលបានឆ្លងជំងឺ COVID-19 សរុបនៅចិន កើនដល់៨២,៩៥៤នាក់។ តួលេខទាំងនេះគឺមិនរាប់បញ្ចូលករណីនៅក្នុងទីក្រុងហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់នោះទេ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print