លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នា២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដោយមានការចូលរួមពីំតំណាងសាលាជម្រះក្តីគ្រប់ថ្នាក់ និងតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។
យុទ្ធនាការ បើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ជាវិធានការថ្មីនៃរបត់ការងារលើប្រព័ន្ធយុត្តិធម៍ អោយដំណើររឿងក្តីទាន់ពេល និងធ្វើកុំអោយអ្នកជាប់ឃុំកកស្ទះ ទទួលបានយុត្តិធម៍ទៅតាមផ្លូវច្បាប់ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print