ជិះម៉ូតូបត់ឆ្វេងមិនប្រយត្ន័ត្រូវម៉ូតូបុកពីក្រោយស្លាប់និងរបួសធ្ងន់ស្រាលទាំងព្រឹក

ចែករំលែក៖

​ខេត្តស្វាយរៀងៈ ប្រុសស្រី៣នាក់មានស្លាប់និងរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយត្ន័បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹក។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២០ លើផ្លូវ​ជាតិ​លេខ ១៣  ស្ថិតក្នុង​ភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។​

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាបុរសដែលជិះម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័មានឈ្មោះគឹម ឡៃ  អាយុ ៦៩ ឆ្នាំ មុខរបរ ជាកសិករ រស់នៅ​ភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្ក្រុងស្វាយរៀងជិះម៉ូតូម៉ាកស៊ុយសូគីស្មាស់

ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១B ២៩៧៩ ។

ចំណែកភាគីរងរបួសធ្ងន់ស្រាលមានឈ្មោះ​ឈ្មោះ យិន ហឿន​វុទ្ធី ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ គោក​ស្រម៉ ឃុំ​សង្កែ ស្រុក​រំ​ដូ​ល ខេត្តស្វាយរៀងនិងអ្នករួមដំណើរឈ្មោះឥន សំណាង ភេទ​ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់រស់នៅភូមិឃុំជាមួយគ្នា។

បើតាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកម៉ាកស៊ុយសូគីស្មាស់

ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១B ២៩៧៩ ក្នុងទិសដៅ ពីជើងទៅត្បូង មិនពាក់មួក​សុវត្ថិភាព ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ក៏ត្រូវម៉ូតូមួយគ្រឿងម៉ាកហុងដា​សេ​១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១J ៤៤៧៨ ជិះគ្នា២នាក់ចាប់ហ្វ្រាំងមិនទាន់បុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ដល់អ្នកភូមិតែម្ដង។

ក្រោយមកសមត្ថកិច្ចចរាចរណ៏បានវាស់វែងនិងអូសយកមធ្យោបាយ​ធ្វើដំណើរទាំងពីររក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍ ខេត្តស្វាយរៀង ដោយឡែក អ្នករបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ចំណែកអ្នកស្លាប់ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print