លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គោរពវិញ្ញាណក្ខន្ធសពលោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។
លោកស្រី កិត្តិសង្គហបណ្ឌិត ព្រមទាំងប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងបានចូលរួមរំលែកទុក្ខយ៉ាងក្រោមក្រំ និងអាឡោះអាល័យជាមួយលោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែម ចំពោះការទទួលមរណភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏ បានអញ្ជើញប្រគល់ជូនលោកស្រី សួស ណារ៉ា ព្រមទាំងក្រុមគ្រួសារ នូបបច្ច័យចូលរួមក្នុងពិធីបុណ្យ និងបានបន្តអញ្ជើញដឹកនាំប្រតិភូចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដោយខ្លឹមសារថា ៖ មរណៈភាព របស់ លោក ហ៊ឹម ឆែម គឹជាការបាត់បង់គួរឲ្យសោកស្តាយបំផុតនូវស្វាមី ឳពុក និងជីតា ជាទីគោរពស្រឡាញ់ ដែលប្រកបដោយព្រហ្មវិហាធម៌ ហើយក៏ដូចជាការបាត់បង់នូវថ្នាកដឹកនាំដ៏សំខាន់មួយរូបប្រកបដោយពុទ្ធិ និងបទពិសោធន៍យ៉ាងទូលំទូលាយ ដែលមួយជីវិតរបស់ឯកឧត្តមបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ក្នុងបុព្វហេតុជាតិ មាតុភូមិ ជាពិសេស បានចូលរួមចំណែកយ៉ាង សំខាន់ធ្វើឲ្យវិស័យធម្មការ និងសាស នា មានការីកចម្រើនដូចសព្វថ្ងៃនេះ ។យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកសមានទុក្ខ ដោយសេចក្តីសោកសង្រេងជាទីបំផុតជាមួយលោកស្រី សួស ណារ៉ា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ របស់លោក ហ៊ឹម ឆែម បានទៅសោយ សុខក្នុងឋានសុគិតភពកុំបីឃ្លៀងឃ្លាតឡើយ ៕សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print