កិច្ចប្រជុំ រឹតបន្តឹងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ចូលទឹកដីប្រទេសថៃ ​

ចែករំលែក៖

បន្ទាយមានជ័យរដ្ឋបាលខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំបន្តដាក់ផែនការរឹតបន្តឹងតាមច្រកព្រំដែនច្រករបៀងដែលមាននៅក្នុងខេត្តដេីម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនចូលទៅក្នុងទឹកដីប្រទេសថៃដេីម្បីស្វែករកការងារធ្វេីកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០ នៅក្នុងសាលាខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនោះដែរ ពិសេសផ្តោតសំខាន់ទប់ស្កាត់ការរីរាលដាល់ជំងឺកូវីដ១៩ក៏ដូចជាពង្រឹងនូវការគ្រប់គ្រងការធ្វេីដំណេីរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា ក្រោមអធិបតីភាពលោក អ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្តដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធអភិបាលក្រុងស្រុកទាំង៩កងកម្លាំងទាំង៣ប្រភេទបានចូលរួមនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ

ក្នុងនោះរដ្ឋបាលខេត្ត ក៏បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ ឲ្យបានជ្រាបផងដែរ ក្រោយពីមានការព្យាបាលអ្នកជម្ងឺកូវីដ១៩(covid 19)ជាសះស្បោយអស់ពីកម្ពុជា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់បង់ការប្រុងប្រយត្ន័ចំពោះ(ជម្ងឺកូវីដ១៩(covid 19)ហើយនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយត្ន័ទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដូច្នេះដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការីករាលដាលនៃ(ជម្ងឺកូវីដ១៩(covid 19)ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបានខេត្ត សូមធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ត្រូវរៀបចំអាល់កុល ឬជែល សម្រាប់លាងដៃនៅច្រកទ្វារចេញចូល ត្រូវចាត់ចែងឲ្យបុគ្គលិក វាស់កំដៅដល់ភ្ញៀវមុននិងអនុញ្ញាតចូលក្នុងភោជនីយដ្ឋាន ត្រូវរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ដោយ៖ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print