ផ្ទះពលរដ្ឋ១៩ខ្នង ត្រូវខ្យល់កន្ទ្រាក់របើកដំបូលនៅក្នុងឃុំ២ ក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ១៩ខ្នង ត្រូវខ្យល់កន្រ្ទាក់និងលាយភ្លៀង បណ្តាលឲ្យរងការខូចខាត ប៉ុន្តែមិនមានមនុស្សរងរបួសនោះទេ

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងឃុំអង្គប្រសែ និងឃុំដូងស្រុករមាសហែក

យោងតាមសមត្ថកិច្ចស្រុករមាសហែកបានឱ្យដឹងថាផ្ទះដែលដួលរលំដោយខ្យល់កន្ត្រាក់ ទី១,មានឈ្មោះសំ ភាង ភេទប្រុសអាយុ៦៩ឆ្នាំ រស់ក្នុងភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក មានទំហំ៧គុណនិង៨ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងសង្ក័សីដំបូលប្រក់ក្បឿង របើកជញ្ជាំងសង្ក័សីរងការខូចខាតយ៉ាងដំណំ ,ទី២ ឈ្មោះមែ ធី ភេទប្រុស អាយុ៤៦ឆ្នាំ មានទំហំ៧គុណ៨ម៉ែត្រជញ្ជាំងសង្ក័សីដំបូលប្រក់ក្បឿង១០សន្លឹក,ទី៣មានឈ្មោះហេង ភារុំ ភេទប្រុស អាយុ២០ឆ្នាំ មានទំហំ៤គុណនិង៦ម៉ែត្រធ្វើអំពីឈើប្រក់សង្ក័សីជញ្ជាំងសង្ក័សីលោតពីលើជើងដំកល់ខូចខាតយ៉ាងដំណំ។ ,ទី៤មានឈ្មោះព្រំ សោមភេទប្រុសអាយុ៥៩ឆ្នាំមានទំហំ៧គុណនិង៨ម៉ែត្រធ្វើអំពីឈើជញ្ជាំងសង្ក័សីប្រក់ក្បឿងរបើកដំបូល៣០សន្លឹក ,ទី៥មានឈ្មោះសូ  សារិនភេទប្រុសអាយុ៥៦ឆ្នាំមានទំហំ៧គុណនិង៨ម៉ែត្រសង្ក័សីប្រក់ក្បឿងរបើក១៥០សន្លឹក ,ទី៦មានឈ្មោះ រស់ សុខាភេទប្រុសអាយុ៤៥ឆ្នាំមានទំហំ៦គុណនិង៧ម៉ែត្រសង់អំពីឈើជញ្ជាំងសង្ក័សីប្រក់ក្បឿងរបើក២០០សន្លឹក ទី៧មានឈ្មោះសាន់ ភុនប្រុសអាយុ៥៩ឆ្នាំផ្ទះសង់អំពីឈើចិញ្ចាំងស័ង្កសីមានទំហំ៤គុណនិង៥ម៉ែត្ររបើកដំបូលអស់៥សន្លឹក។

ប្រភពបន្ត ថាចំណែកនៅឃុំដូង ស្រុករមាសហែកវិញ ម្ចាស់ផ្ទះរងគ្រោះមាន៤ករណី ទី១ឈ្មោះកែវ  ចន្ធី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិព្រិចមានទំហំ ៧និង៨ម៉ែត្រជញ្ជាំងឈើក្តារ ប្រក់ក្បឿងអស់ ២០០ សន្លឹក ទី៩មានឈ្មោះ អ៊ួន សាមន ភេទ ស្រី អាយុ ៣៩ ឆ្នាំ ផ្ទះឈើ ជញ្ជាំងសង្ក័សី ប្រក់ក្បឿង មានទំហំ៧គុណនិង៦ម៉ែត្រជ្រុះអស់២០០សន្លឹក ។ទី២ ឈ្មោះ ហិន ព្រឿន ភេទប្រុសអាយុ ៥៨ឆ្នាំមានទំហំ ៦គុណនិង៧ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជ្រុះអស់២០០ សន្លឹក ទី៣ឈ្មោះ មាស ណាតភេទប្រុសអាយុ ៤១ឆ្នាំ ភូមិព្រិច ផ្ទះទំហំ ៦គុណ៧ម៉ែត្រផ្ទះឈើជញ្ចីងស័ង្កសីដំបូលប្រក់ក្បឿង ជ្រុះអស់២០ សន្លឹក ។ទី៤ ឈ្មោះរស់ យុន ភេទស្រីអាយុ ៥២ឆ្នាំ ជង្រុកស្រូវមានទំហំ៤គុណនិង៥ម៉ែត្ររបើករបូលខូចខាតទាំងស្រុង។ ទី៥ឈ្មោះព្រំ ង៉ុយ ភេទប្រុសអាយុ ២៣ឆ្នាំមានទំហំ៧គុណ៨ម៉ែត្រ ជញ្ជាំងឈើប្រក់ក្បឿងជ្រុះអស់៣០សន្លឹក។ ទី៦ឈ្មោះទេព ចន្ថា ភេទប្រុសអាយុ ៤៧ ឆ្នាំ មានទំហំ៤គុណនិង៦ម៉ែត្រជញ្ជាំងឈើប្រក់សង្ក័សី របើកអស់៥សន្លឹក។ ទី៧ឈ្មោះសោម ផល្លី ភេទស្រីអាយុ ៥៧ឆ្នាំមានទំហំ៣គុណ៥ម៉ែត្ររបើកអស់ ៥សន្លឹក ទី៨ ឈ្មោះទេព ហ៊ាង ភេទប្រុសអាយុ ៥៦ ឆ្នាំរស់នៅភូមិគរមានទំហំ ៦គុណ៧ម៉ែត្រ របើកស័ង្កសីអស់ សន្លឹក ទី៩ឈ្មោះ អួន យ៉ុន ភេទប្រុសអាយុ ៥៦ឆ្នាំភូមិត្រពាំងធ្លកមានទំហំ ៦គុណនិង៧ម៉ែត្ររបើកស័ង្កសីអស់ ១០សន្លឹក ទី១០ ឈ្មោះឆឹង ភន ភេទប្រុសអាយុ ៥៧ឆ្នាំ មានទំហំ៦គុណនិង៧ម៉ែត្រ ជ្រុះក្បឿងអស់២០សន្លឹក។ និងទី១១ឈ្មោះអ៊ុង ញឹម ភេទស្រីអាយុ ៦៧ឆ្នាំនៅភូមិ ត្រពាំងធ្លកផ្ទះមានទំហំ៦គុណនិង៧ម៉ែត្រជ្រុះក្បឿងអស់មួយចំនួន

ពាក់ព័ន្ធករណីនេះ មិនបណ្ដាលឲ្យមានមនុស្ស ឬសត្វពាហនៈរងគ្រោះថ្នាក់អ្វីនោះទេ៕ដោយ៖ យឹម សុថាន

...

      

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print