គ្រោះធម្មជាតិភ្លៀងនិងខ្យល់កន្រ្តាក់បំផ្លាញផ្ទះ ៤ខ្នង នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវខ្យល់កួចហោះចេញពីលើជើងសសរ និង ១ខ្នងទៀតរងការខូចខាតបុើងដំបូល នៅគ្រាដែលមានធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់កន្រ្តាក់យ៉ាងខ្លាំង ។

ហេតុការណ៍គ្រោះធម្មជាតិខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចត្នោតគម.អូររំដេង និងអូរបត់ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកក្រគរ បានឲ្យដឹងថា ផ្ទះសម្បែងប្រជាពលរដ្ឋដែលរងការខូចខាតមានទំហំ ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ និង៥ម៉្រែត្រ គុណនឹង៦ម៉ែត្រ ភាគច្រើនដំបូលប្រក់ហ្វីប្រូសុីម៉ងត៍ ជញ្ជាំងបាំងក្ដារនិងសង្ក័សីរនាប ក្រាលក្ដារ ។

របាយការណ៍នគរបាលស្រុកក្រគរដដែលបន្តទៀតថា ផ្ទះចំនួន ៣ខ្នងដែលរលំធ្លាក់ពីលើជើងសសរដល់ដីមិនអាចជួសជុលបាន ទេគឺខូចខាតទាំងស្រុងនិង១ខ្នងផ្សេងទៀតរងការខូចខាតបុើងដំបូល រួមទាំងដួលរលំដើមឈើផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីពុំបង្កការរងរបួសដល់មនុស្សឬសត្វឡើយ។ ករណីខាងលើអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានសហការគ្នាចុះធ្វើកំណត់ហេតុដើម្បីធ្វើរបាយការណ៍ជូនថ្នាក់លើ បានជ្រាបនិងជួយដល់គ្រួសារជនរងគ្រោះទាំង៤ផ្ទះ៕ដោយ៖បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print