នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តស្វាយប៉ាក ធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជាក់ស្តែង រួមនិឹងម្សៅក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុច ក្រុមទី៦ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងនៅល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ៤នាក់៖ ១-ឈ្មោះ ជួន សុផាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅ ភូមិអូរធ្លាក់ ឃុំភ្នំបាត ស្រុក ពញាឭ ខេត្តកណ្តាល មុខរបរកម្មករ។ ២- ឈ្មោះ សេង សុីថុល ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។ ៣-ឈ្មោះ យ៉ាង រិទ្ធតុង ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខេត្តកំពង់ចាម មុខរបរ ជាងដែក ។ ៤-ឈ្មោះ ឡួយ សុធា ភេទប្រុស ជនជាតិខ្មែរ អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិ ស្វាយជ្រំ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ ជាងដែក  

សម្ភារដកហូតមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០៦ (ប្រាំមួយ)កញ្ចប់ និងម៉ូតូ០២ (ពីរ)គ្រឿង   ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ ជារបស់ជនសង្សយ័ឈ្មោះ ឡូយ សុផា។ ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ជារបស់ជនសង្សយ័ឈ្នោះ ជួន សុផា។    ម្សៅក្រាមពណ៌សថ្លាចំនួន០១ កញ្ចប់(ជារបស់ជនសង្សយ័ ឈ្មោះសេង សុីថុល។              

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិីតិវិធីច្បាប់ ៕ដោយ៖ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print