រថយន្តដឹកដីធុនធំបើកជែងមិនប្រយ័ត្នបានកៀរនិងរថយន្តឡិចសុីស GS300 បណ្តាលអោយក្រពិតគូទចំហៀងខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបែនធុនធំបើកជែងមិនប្រយ័ត្នបានទៅកៀរនិងរថយន្តឡិចសុីសGS300រងការខូចខាតតិចតួចចំហៀងខាងឆ្វេងហើយអ្នកបើកបរថយន្តបង្កព្យាយាមបើករត់ត្រូវបានម្ចាស់រថយន្តបើកតាមពីក្រោយហើយកាក់រថយន្តខាងលើបាន។

IMG-20160119-WA0092

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នៅស្តុបផ្លូវ១០១៩កែងផ្លូវសម្តេចជាសីុម ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមការអោយដឹងពីស្ត្រីដែលជាម្ចាស់រថយន្តឡិចសុីសដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថាមុនកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកឡិចសីុសGS300ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2R-6585ក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវ១០១៩ ជាលក្ខណះគ្រួសារខណៈមកដល់ចំណុចខាងលើគាត់ក៍ឈប់រងចាំភ្លើងស្តុបស្រាប់តែមានរថយន្តដឹកដីធុនធំប្រភេទបែនមួយគ្រឿងម៉ាកKIA ពណ៌លឿងឆ្នូតខៀវ មិនមានស្លាកលេ
បើកមកស្របគ្នាបានព្យាយាមបើករុលទៅមុខមុនក៍មកកៀររថយន្តរបស់គាត់បណ្តាលអោយក្រពិតជំហៀងក្រោយផ្នែកខាងឆ្វេងប៉ុន្តែមិនបណ្តាលអោយមានអ្នករងរបួសឡើយ។

ប្រភពបានប្រាប់ទៀតថាក្រោយពីកើតហេតុរថយន្តបង្កបានព្យាយាមបើករត់ទៅមុខជាង១០០ម៉ែត្រក៏ត្រូវបានម្ចាស់រថយន្តឡិចសីុស GS300 តាមទាន់ហើយបានបើករថយន្តមកកាក់ពីមុខ និងបានហៅម្ចាស់រថយន្តបង្កអោយចុះពីលើរថយន្តមកមើលការខូចខាត។

ក្រោយកើតហេតុក៍មាននគរបាលចរាចរណ៍ចុះមកធ្វើការវាស់វែងតែដោយសារភាគីទាំងពីរចរចាមិនត្រូវគ្នាទើបសមត្ថកិច្ចយករថយន្ត
ទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕

IMG-20160119-WA0091

IMG-20160119-WA0090

IMG-20160119-WA0094

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print